11 រីឯអ័ប្រាហាំ និងសារ៉ា គាត់ជាមនុស្សចាស់មានអាយុច្រើនណាស់ សារ៉ាអស់មានរដូវកាលតាមទំលាប់ស្ត្រីទៀតហើយ
12 នាងនឹកអស់សំណើចក្នុងខ្លួនថា អញចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានដំរេកទៀតដែរឬអី ណាមួយលោកម្ចាស់ប្ដីអញក៏ចាស់ណាស់ដែរ
13 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអ័ប្រាហាំថា ហេតុអ្វីបានជាសារ៉ាសើចដូច្នេះថា ដែលចាស់ប៉ុណ្ណោះហើយ តើនឹងមានកូនដែរឬ
14 តើមានការអ្វីដែលព្រះយេហូវ៉ាធ្វើមិនកើតដែរឬអី ដល់វេលាកំណត់ នោះអញនឹងមកឯឯង លុះគ្រប់ខែហើយ សារ៉ានឹងបង្កើតបានកូនប្រុស១
15 ឯសារ៉ានាងប្រកែកថា ខ្ញុំម្ចាស់មិនបានសើចទេ ពីព្រោះនាងខ្លាច តែទ្រង់មានព្រះបន្ទូលថា ទេ គឺឯងបានសើចមែន។
16 លុះមនុស្សទាំង៣បានក្រោកពីនោះហើយ ក៏ងាកបែរមើលទៅខាងក្រុងសូដុំម ឯអ័ប្រាហាំគាត់ដើរជាមួយដែរ ដើម្បីជូនទៅ
17 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើត្រូវលាក់នឹងអ័ប្រាហាំពីការដែលអញរៀបនឹងធ្វើឬទេ