លោកុប្បត្តិ 18:13-19 KHOV

13 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ័ប្រា‌ហាំ​ថា ហេតុ​អ្វី​បាន​ជា​សារ៉ា​សើច​ដូច្នេះ​ថា ដែល​ចាស់​ប៉ុណ្ណោះ​ហើយ តើ​នឹង​មាន​កូន​ដែរ​ឬ

14 តើ​មាន​ការ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ដល់​វេលា​កំណត់ នោះ​អញ​នឹង​មក​ឯ​ឯង លុះ​គ្រប់​ខែ​ហើយ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​១

15 ឯ​សារ៉ា​នាង​ប្រកែក​ថា ខ្ញុំ​ម្ចាស់​មិន​បាន​សើច​ទេ ពី​ព្រោះ​នាង​ខ្លាច តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទេ គឺ​ឯង​បាន​សើច​មែន។

16 លុះ​មនុស្ស​ទាំង​៣​បាន​ក្រោក​ពី​នោះ​ហើយ ក៏​ងាក​បែរ​មើល​ទៅ​ខាង​ក្រុង​សូដុំម ឯ​អ័ប្រា‌ហាំ​គាត់​ដើរ​ជា​មួយ​ដែរ ដើម្បី​ជូន​ទៅ

17 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ត្រូវ​លាក់​នឹង​អ័ប្រា‌ហាំ​ពី​ការ​ដែល​អញ​រៀប​នឹង​ធ្វើ​ឬ​ទេ

18 ដ្បិត​អ័ប្រា‌ហាំ​នឹង​ត្រឡប់​ជា​នគរ​១​យ៉ាង​ធំ ហើយ​ពូកែ​ជា​ពិត​ប្រាកដ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​គាត់

19 ដ្បិត​អញ​ស្គាល់​គាត់​ថា គាត់​នឹង​បង្គាប់​ដល់​កូន​ចៅ និង​ពួក​ផ្ទះ​គាត់​ត​រៀង​ទៅ ឲ្យ​គេ​កាន់​ខ្ជាប់​តាម​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​សេចក្ដី​សុចរិត និង​សេចក្ដី​ទៀង​ត្រង់ ប្រយោជន៍​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​ដល់​គាត់ តាម​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​គាត់