17 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើត្រូវលាក់នឹងអ័ប្រាហាំពីការដែលអញរៀបនឹងធ្វើឬទេ
18 ដ្បិតអ័ប្រាហាំនឹងត្រឡប់ជានគរ១យ៉ាងធំ ហើយពូកែជាពិតប្រាកដ គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារគាត់
19 ដ្បិតអញស្គាល់គាត់ថា គាត់នឹងបង្គាប់ដល់កូនចៅ និងពួកផ្ទះគាត់តរៀងទៅ ឲ្យគេកាន់ខ្ជាប់តាមផ្លូវនៃព្រះយេហូវ៉ា ដើម្បីឲ្យបានប្រព្រឹត្តសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់ ប្រយោជន៍ឲ្យព្រះយេហូវ៉ាបានសំរេចដល់គាត់ តាមសេចក្ដីដែលទ្រង់មានព្រះបន្ទូលពីដំណើរគាត់
20 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ពីព្រោះសំរែកនៃក្រុងសូដុំម និងក្រុងកូម៉ូរ៉ាបានឮជាខ្លាំង ហើយអំពើបាបរបស់គេក៏ធ្ងន់ណាស់ផង
21 នោះបានជាអញចុះទៅមើលឥឡូវ ដើម្បីឲ្យដឹង បើគេបានប្រព្រឹត្តដូចជាសំរែកដែលអញបានឮនោះឬទេ បើមិនមែនទេ នោះអញនឹងបានដឹង
22 រួចក៏បែរចេញពីនោះដំរង់ទៅខាងឯក្រុងសូដុំមទៅ តែអ័ប្រាហាំគាត់ឈរនៅចំពោះព្រះយេហូវ៉ានៅឡើយ។
23 អ័ប្រាហាំក៏ចូលទៅជិតទូលសួរថា តើទ្រង់នឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់ផងដែរឬអី