លោកុប្បត្តិ 18:29-33 KHOV

29 គាត់​ក៏​ទូល​ទ្រង់​ទៀត​ថា ប្រហែល​ជា​រក​បាន​តែ​៤០​នាក់​ទេ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​ធ្វើ​អ្វី​ទេ ដោយ​យល់​ដល់​៤០​នាក់​នោះ

30 រួច​គាត់​ទូល​ថា សូម​កុំ​ឲ្យ​ព្រះ‌អម្ចាស់​ខ្ញាល់ នោះ​ទូល‌បង្គំ​នឹង​ទូល​ទៀត​ថា នៅ​ទី​នោះ​ប្រហែល​ជា​នឹង​ឃើញ​មាន​តែ​៣០​នាក់​ទេ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​អញ​ឃើញ​មាន​៣០​នាក់ នោះ​អញ​ក៏​មិន​ធ្វើ​អ្វី​ដែរ

31 រួច​គាត់​ទូល​ថា មើល ឥឡូវ​ទូល‌បង្គំ​បាន​ផ្តើម​ទូល​នឹង​ព្រះ‌អម្ចាស់​ប្រហែល​ជា​រក​បាន​តែ​២០​នាក់​ប៉ុណ្ណោះ​នៅ​ទី​នោះ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បំផ្លាញ​ទេ ដោយ​យល់​ដល់​២០​នាក់​នោះ

32 នោះ​គាត់​ទូល​ថា សូម​កុំ​ឲ្យ​ព្រះ‌អម្ចាស់​ខ្ញាល់​ឡើយ ទូល‌បង្គំ​នឹង​ទូល​តែ​ម្តង​នេះ​ទៀត​ថា នៅ​ទី​នោះ​ប្រហែល​ជា​រក​បាន​តែ​១០​នាក់​ទេ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បំផ្លាញ​ឡើយ ដោយ​យល់​ដល់​១០​នាក់​នោះ

33 កាល​ព្រះ‌យេហូវ៉ា​បាន​លែង​មាន​ព្រះ‌បន្ទូល​នឹង​អ័ប្រា‌ហាំ​ហើយ នោះ​ទ្រង់​យាង​ចេញ​បាត់​ទៅ ហើយ​អ័ប្រា‌ហាំ​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គាត់​វិញ។