លោកុប្បត្តិ 19:1-4 KHOV

1 ដល់​ពេល​ត្រលប់ នោះ​ទេវតា​ទាំង​២​ក៏​ទៅ​ដល់​ក្រុង​សូដុំម ឯ​ឡុត​គាត់​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង គាត់​ក៏​ឃើញ ហើយ​ក្រោក​ទៅ​ទទួល រួច​ក្រាប​ផ្កាប់​មុខ​នឹង​ដី ជំរាប​ថា

2 លោក​ម្ចាស់​ខ្ញុំ​អើយ ឥឡូវ សូម​អញ្ជើញ​ចូល​ទៅ​ក្នុង​ផ្ទះ​ខ្ញុំ​ជា​អ្នក​បំរើ​លោក ដើម្បី​នឹង​លាង​ជើង ហើយ​សំណាក់​នៅ​១​យប់​នេះ​សិន រួច​សឹម​ភ្ញាក់​ឡើង​ពី​ព្រលឹម​អញ្ជើញ​ទៅ​ទៀត​ចុះ តែ​ទេវតា​នោះ​ឆ្លើយ​ថា ទេ យប់​នេះ​យើង​នឹង​ដេក​នៅ​តាម​ផ្លូវ​វិញ

3 ប៉ុន្តែ​ដោយ​គាត់​បង្ខំ​ណាស់ បាន​ជា​ទេវតា​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​គាត់​ក៏​រៀប‌ចំ​ជប់‌លៀង គាត់​ដុត​នំបុ័ង​ឥត​ដំបែ ហើយ​ទេវតា​ក៏​បរិភោគ

4 កាល​មិន​ទាន់​ដេក​នៅ​ឡើយ នោះ​ពួក​មនុស្ស​ទាំង‌ឡាយ ទាំង​ក្មេង​ទាំង​ចាស់​នៅ​ក្នុង​ក្រុង​សូដុំម គេ​មក​ឡោម‌ព័ទ្ធ​ផ្ទះ គឺ​ជា​មនុស្ស​ទាំង​អស់​ពី​គ្រប់​ក្នុង​ទី​ក្រុង