30 ឯឡុត ព្រមទាំងកូនស្រីទាំង២ ក៏ចេញពីសូអារឡើងទៅនៅឯភ្នំវិញ ដ្បិតគាត់ខ្លាចមិនហ៊ាននៅក្នុងក្រុងសូអារទេ គាត់ក៏នៅក្នុងរអាងភ្នំជាមួយនឹងកូនស្រីរបស់គាត់ទាំង២ទៅ
31 ចំណែកនាងបងនិយាយទៅកាន់ប្អូនថា ឪពុកយើងគាត់ចាស់ហើយ គ្មានប្រុសណានៅគ្រប់ក្នុងស្រុកនេះ នឹងចូលមកឯយើងតាមបវេណីផែនដីទេ
32 បើដូច្នេះ ចូរយើងបំផឹកស្រាឪពុកយើង ហើយទៅដេកជាមួយនឹងគាត់ទៅ ដើម្បីឲ្យបានតពូជឲ្យឪពុកយើងវិញ
33 នោះគេក៏បំផឹកស្រាឪពុកគេនៅយប់នោះឯង រួចនាងបងទៅដេកជាមួយនឹងឪពុកខ្លួនទៅ តែគាត់ឥតមានដឹងជាកាលនាងដេក ឬកាលនាងក្រោកឡើង
34 លុះថ្ងៃស្អែកទៀត នាងបងនិយាយទៅប្អូនថា មើល យប់មិញ អញបានដេកជាមួយនឹងលោកឪពុក យប់នេះចូរយើងបំផឹកស្រាគាត់ទៀត រួចឲ្យឯងចូលទៅដេកជាមួយនឹងគាត់ម្តង ដើម្បីឲ្យយើងបានតពូជរបស់ឪពុកយើង
35 គេក៏បំផឹកស្រាឪពុកនៅយប់នោះទៀត នោះនាងប្អូនក៏ក្រោកទៅដេកជាមួយនឹងឪពុកទៅ តែគាត់ឥតដឹងជាកាលនាងដេក ឬកាលនាងក្រោកឡើយ
36 ដូច្នេះ កូនស្រីរបស់ឡុតទាំង២ក៏មានទំងន់នឹងឪពុកខ្លួន