លោកុប្បត្តិ 19:31-37 KHOV

31 ចំណែក​នាង​បង​និយាយ​ទៅ​កាន់​ប្អូន​ថា ឪពុក​យើង​គាត់​ចាស់​ហើយ គ្មាន​ប្រុស​ណា​នៅ​គ្រប់​ក្នុង​ស្រុក​នេះ នឹង​ចូល​មក​ឯ​យើង​តាម​បវេណី​ផែនដី​ទេ

32 បើ​ដូច្នេះ ចូរ​យើង​បំផឹក​ស្រា​ឪពុក​យើង ហើយ​ទៅ​ដេក​ជា​មួយ​នឹង​គាត់​ទៅ ដើម្បី​ឲ្យ​បាន​ត​ពូជ​ឲ្យ​ឪពុក​យើង​វិញ

33 នោះ​គេ​ក៏​បំផឹក​ស្រា​ឪពុក​គេ​នៅ​យប់​នោះ​ឯង រួច​នាង​បង​ទៅ​ដេក​ជា​មួយ​នឹង​ឪពុក​ខ្លួន​ទៅ តែ​គាត់​ឥត​មាន​ដឹង​ជា​កាល​នាង​ដេក ឬ​កាល​នាង​ក្រោក​ឡើង

34 លុះ​ថ្ងៃ​ស្អែក​ទៀត នាង​បង​និយាយ​ទៅ​ប្អូន​ថា មើល យប់​មិញ អញ​បាន​ដេក​ជា​មួយ​នឹង​លោក​ឪពុក យប់​នេះ​ចូរ​យើង​បំផឹក​ស្រា​គាត់​ទៀត រួច​ឲ្យ​ឯង​ចូល​ទៅ​ដេក​ជា​មួយ​នឹង​គាត់​ម្តង ដើម្បី​ឲ្យ​យើង​បាន​ត​ពូជ​របស់​ឪពុក​យើង

35 គេ​ក៏​បំផឹក​ស្រា​ឪពុក​នៅ​យប់​នោះ​ទៀត នោះ​នាង​ប្អូន​ក៏​ក្រោក​ទៅ​ដេក​ជា​មួយ​នឹង​ឪពុក​ទៅ តែ​គាត់​ឥត​ដឹង​ជា​កាល​នាង​ដេក ឬ​កាល​នាង​ក្រោក​ឡើយ

36 ដូច្នេះ កូន​ស្រី​របស់​ឡុត​ទាំង​២​ក៏​មាន​ទំងន់​នឹង​ឪពុក​ខ្លួន

37 នាង​បង​បង្កើត​បាន​កូន​ប្រុស​១ នាង​ឲ្យ​ឈ្មោះ​ថា ម៉ូអាប់ គឺ​អ្នក​នោះ​ហើយ​ដែល​ជា​ឪពុក​នៃ​សាសន៍​ម៉ូអាប់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ