35 គេក៏បំផឹកស្រាឪពុកនៅយប់នោះទៀត នោះនាងប្អូនក៏ក្រោកទៅដេកជាមួយនឹងឪពុកទៅ តែគាត់ឥតដឹងជាកាលនាងដេក ឬកាលនាងក្រោកឡើយ
36 ដូច្នេះ កូនស្រីរបស់ឡុតទាំង២ក៏មានទំងន់នឹងឪពុកខ្លួន
37 នាងបងបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា ម៉ូអាប់ គឺអ្នកនោះហើយដែលជាឪពុកនៃសាសន៍ម៉ូអាប់ ដរាបដល់សព្វថ្ងៃនេះ
38 ហើយនាងប្អូនក៏បង្កើតបានកូនប្រុស១ដែលនាងឲ្យឈ្មោះថា បេន-អាំមី គឺអ្នកនោះហើយដែលជាឪពុកនៃពួកកូនចៅអាំម៉ូនដរាបដល់សព្វថ្ងៃនេះ។