លោកុប្បត្តិ 19:4-10 KHOV

4 កាល​មិន​ទាន់​ដេក​នៅ​ឡើយ នោះ​ពួក​មនុស្ស​ទាំង‌ឡាយ ទាំង​ក្មេង​ទាំង​ចាស់​នៅ​ក្នុង​ក្រុង​សូដុំម គេ​មក​ឡោម‌ព័ទ្ធ​ផ្ទះ គឺ​ជា​មនុស្ស​ទាំង​អស់​ពី​គ្រប់​ក្នុង​ទី​ក្រុង

5 គេ​ស្រែក​ហៅ​ឡុត​សួរ​ថា មនុស្ស​ដែល​ចូល​មក​ក្នុង​ផ្ទះ​ឯង​អម្បាញ់‌មិញ​នេះ តើ​នៅ​ឯ​ណា ចូរ​ឯង​នាំ​វា​ចេញ​មក​ឯ​យើង ឲ្យ​យើង​បាន​ស្គាល់​ផង

6 នោះ​ឡុត​ចេញ​មក​ឯ​គេ​ដល់​មាត់​ទ្វារ រួច​បិទ​ទ្វារ​ទៅ​វិញ

7 គាត់​អង្វរ​ថា បង​ប្អូន​ខ្ញុំ​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ

8 មើល ខ្ញុំ​មាន​កូន​ស្រី​២​នាក់ វា​មិន​ទាន់​ដែល​ស្គាល់​ប្រុស​ណា​ទេ ចាំ​ខ្ញុំ​នាំ​វា​ចេញ​មក ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នឹង​វា​តាម​តែ​ចិត្ត​ចុះ សូម​កុំ​ឲ្យ​តែ​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នោះ​ឡើយ ពី​ព្រោះ​លោក​បាន​ចូល​មក​សំណាក់​នៅ​ផ្ទះ​ខ្ញុំ​ហើយ

9 តែ​គេ​កំហែង​ទៅ​ថា ចូរ​ចៀស​ចេញ ហើយ​មាន​ខ្លះ​គេ​និយាយ​ថា អា​១​នេះ​បាន​ចូល​មក​ស្នាក់​នៅ​ទី​នេះ ឥឡូវ​ចង់​តាំង​ខ្លួន​ធ្វើ​ជា​ចៅ‌ក្រម​វិញ អើ បើ​ដូច្នេះ​យើង​នឹង​ធ្វើ​ឯង​ឥឡូវ ឲ្យ​អាក្រក់​ជាង​២​នាក់​នោះ​ទៅ​ទៀត​ផង រួច​គេ​ក៏​ប្រជ្រៀត​លើ​ឡុត​ជា​ខ្លាំង ព្រម​ទាំង​រំលោភ​ចូល​ទៅ​ជិត​ចង់​ទំលាយ​ទ្វារ

10 តែ​ទេវតា​លូក​ដៃ​ទៅ​ចាប់​ឡុត​ទាញ​ចូល​មក​ក្នុង​ផ្ទះ​វិញ រួច​បិទ​ទ្វារ​ជិត