លោកុប្បត្តិ 20:1-4 KHOV

1 ឯ​អ័ប្រា‌ហាំ គាត់​ចេញ​ពី​ទី​នោះ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ត្បូង គាត់​តាំង​ទី​លំនៅ​ត្រង់​កេរ៉ា នា​កណ្តាល​កាដេស និង​ស៊ើរ

2 អ័ប្រា‌ហាំ​ក៏​និយាយ​ពី​សារ៉ា​ប្រពន្ធ​គាត់​ថា​ជា​ប្អូន​វិញ រួច​អ័ប៊ី‌ម៉្មា‌ឡិច​ជា​ស្តេច​កេរ៉ា​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​នាំ​យក​សារ៉ា​មក

3 តែ​ព្រះ​ទ្រង់​មក​ពន្យល់​សប្តិ​ប្រាប់​អ័ប៊ី‌ម៉្មា‌ឡិច​នៅ​ពេល​យប់​ថា មើល ឯង​ទុក​ដូច​ជា​មនុស្ស​ស្លាប់ ដោយ​ព្រោះ​ស្ត្រី​ដែល​ឯង​បាន​យក​នេះ ពី​ព្រោះ​នាង​ជា​ប្រពន្ធ​គេ​ទេ

4 តែ​អ័ប៊ី‌ម៉្មា‌ឡិច​មិន​បាន​ចូល​ទៅ​ជិត​សារ៉ា​សោះ ក៏​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​បំផ្លាញ​ទាំង​នគរ​សុចរិត​ដែរ​ឬ​អី