លោកុប្បត្តិ 20:15-18 KHOV

15 រួច​អ័ប៊ី‌ម៉្មា‌ឡិច​មាន​ព្រះ‌បន្ទូល​ថា មើល ស្រុក​ខ្ញុំ​នៅ​មុខ​អ្នក​ស្រាប់ ចូរ​អ្នក​នៅ​កន្លែង​ណា​ដែល​អ្នក​ឃើញ​ថា​ស្រួល​ចុះ

16 ហើយ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​សារ៉ា​ថា មើល អញ​ឲ្យ​ប្រាក់​១​ពាន់​ដល់​បង​នាង សំរាប់​នឹង​បាំង​ភ្នែក​នៃ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​នាង គឺ​យ៉ាង​នោះ​ដែល​បាន​បន្ទោស​ដល់​សារ៉ា

17 នោះ​អ័ប្រា‌ហាំ​គាត់​អធិ‌ស្ឋាន​ដល់​ព្រះ ហើយ​ព្រះ​ទ្រង់​ក៏​ប្រោស​អ័ប៊ី‌ម៉្មា‌ឡិច​ឲ្យ​បាន​ជា រួច​ភរិយា និង​ពួក​អ្នក‌ម្នាង​របស់​ទ្រង់​បាន​កើត​កូន​ទៀត

18 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្ខាំង​ពោះ​នៃ​ពួក​ដំណាក់​អ័ប៊ី‌ម៉្មា‌ឡិច ដោយ​ព្រោះ​សារ៉ា​ជា​ប្រពន្ធ​អ័ប្រា‌ហាំ។