លោកុប្បត្តិ 20:6-12 KHOV

6 ក្នុង​សប្តិ​នោះ ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ថា អញ​ដឹង​ហើយ​ថា ឯង​បាន​ធ្វើ​ការ​នេះ​ដោយ​ទៀង​ត្រង់ ហើយ​អញ​ក៏​បាន​ឃាត់​មិន​ឲ្យ​ឯង​ធ្វើ​បាប​នឹង​អញ​ដែរ ហេតុ​នោះ​បាន​ជា​អញ​មិន​បើក​ឲ្យ​ឯង​ពាល់​នាង​ឡើយ

7 ដូច្នេះ ចូរ​ប្រគល់​ប្រពន្ធ​គេ​ទៅ​វិញ​ឥឡូវ​ទៅ នោះ​គាត់​នឹង​អធិ‌ស្ឋាន​ឲ្យ​ឯង ហើយ​ឯង​នឹង​បាន​រស់​នៅ​ត​ទៅ ដ្បិត​គាត់​ជា​ហោរា បើ​ឯង​មិន​ប្រគល់​ទៅ​វិញ​ទេ នោះ​ត្រូវ​ដឹង​ថា ឯង​នឹង​ស្លាប់​ជា​ប្រាកដ ទាំង​ឯង និង​ពួក​ឯង​ទាំង​អស់​ផង។

8 អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ក្រោក​ពី​ព្រលឹម ទៅ​ហៅ​ពួក​បំរើ​ទ្រង់​ទាំង​អស់​មក ប្រាប់​សេចក្ដី​ទាំង​នោះ​ដល់​ត្រចៀក​គេ គេ​ក៏​មាន​សេចក្ដី​ភ័យ​ស្លុត​ទាំង​អស់​គ្នា

9 រួច​អ័ប៊ី‌ម៉្មា‌ឡិច​ហៅ​អ័ប្រា‌ហាំ​មក​បន្ទោស​ថា អ្នក​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ តើ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​អ្នក​ដូច​ម្តេច បាន​ជា​អ្នក​នាំ​ឲ្យ​ខ្ញុំ ហើយ​នឹង​នគរ​ខ្ញុំ​មាន​បាប​ជា​ធ្ងន់​ដល់​ម៉្លេះ អ្នក​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ចំពោះ​សេចក្ដី​ដែល​មិន​ត្រូវ​ប្រព្រឹត្ត​ឡើយ

10 អ័ប៊ី‌ម៉្មា‌ឡិច​ក៏​សួរ​អ័ប្រា‌ហាំ​ថា តើ​អ្នក​ឃើញ​ដូច​ម្តេច​បាន​ជា​ធ្វើ​ដូច្នេះ

11 អ័ប្រា‌ហាំ​ទូល​ថា ពី​ព្រោះ​ទូល‌បង្គំ​នឹក​ថា ប្រាកដ​ជា​គ្មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​នៅ​ទី​នេះ​ទេ ហើយ​ថា គេ​នឹង​សំឡាប់​ទូល‌បង្គំ​ចោល ដោយ​ព្រោះ​ប្រពន្ធ​របស់​ទូល‌បង្គំ​នេះ

12 មួយ​ទៀត នាង​ជា​ប្អូន​ទូល‌បង្គំ​មែន គឺ​ជា​កូន​របស់​ឪពុក​ទូល‌បង្គំ ប៉ុន្តែ​មិន​មែន​ជា​ពោះ​មួយ​នឹង​គ្នា​ទេ ហើយ​ទូល‌បង្គំ​បាន​យក​ធ្វើ​ជា​ប្រពន្ធ​ទៅ