លោកុប្បត្តិ 21:13-19 KHOV

13 ឯ​កូន​របស់​បាវ​ស្រី នោះ​គង់​តែ​អញ​នឹង​ធ្វើ​ឲ្យ​វា​បាន​ត្រឡប់​ជា​នគរ​១​ដែរ ព្រោះ​វា​ជា​ពូជ​ឯង

14 នោះ​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យ​ហាការ​ទាំង​ដាក់​លើ​ស្មា​បញ្ជូន​ឲ្យ​នាង​ទៅ ព្រម​ទាំង​កូន​នាង​ដែរ នាង​ក៏​ចេញ​ទៅ ដើរ​ចុះ​ឡើង ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​បៀរសេបា

15 ឯ​ទឹក​ក្នុង​ថង់​ស្បែក​ក៏​អស់​ទៅ រួច​នាង​ចោល​កូន​នៅ​ក្រោម​ដើម​ឈើ​តូច​១

16 ហើយ​ថយ​ទៅ​អង្គុយ​ប្រឈម‌មុខ​នឹង​វា ចំងាយ​ទី​១​ជួរ​ធ្នូ ដោយ​គិត​ថា កុំ​ឲ្យ​អញ​ឃើញ​កូន​ស្លាប់​ឡើយ ដូច្នេះ នាង​ក៏​អង្គុយ​ប្រឈម‌មុខ​នឹង​កូន ស្រែក​យំ​ឡើង

17 ព្រះ​ទ្រង់​ឮ​សំឡេង​កូន​ជំទង់​នោះ ហើយ​ទេវតា​នៃ​ព្រះ​ក៏​ហៅ​ហាការ​ពី​លើ​មេឃ​សួរ​ថា វា​ថ្វី ហាការ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ព្រះ​ទ្រង់​បាន​ឮ​សំឡេង​របស់​កូន​ជំទង់​ពី​កន្លែង​វា​ហើយ

18 ចូរ​ក្រោក​ឡើង​ទៅ​លើក​កូន​មក ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​វា​ត្រឡប់​ជា​សាសន៍១​យ៉ាង​ធំ

19 រួច​ព្រះ​ទ្រង់​បំភ្លឺ​ភ្នែក​ហាការ​ឲ្យ​ឃើញ​អណ្តូង​ទឹក​១ នាង​ក៏​ទៅ​ដង​ដាក់​ពេញ​ថង់​ស្បែក​យក​មក​ឲ្យ​កូន​ផឹក