លោកុប្បត្តិ 21:17-23 KHOV

17 ព្រះ​ទ្រង់​ឮ​សំឡេង​កូន​ជំទង់​នោះ ហើយ​ទេវតា​នៃ​ព្រះ​ក៏​ហៅ​ហាការ​ពី​លើ​មេឃ​សួរ​ថា វា​ថ្វី ហាការ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ព្រះ​ទ្រង់​បាន​ឮ​សំឡេង​របស់​កូន​ជំទង់​ពី​កន្លែង​វា​ហើយ

18 ចូរ​ក្រោក​ឡើង​ទៅ​លើក​កូន​មក ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​វា​ត្រឡប់​ជា​សាសន៍១​យ៉ាង​ធំ

19 រួច​ព្រះ​ទ្រង់​បំភ្លឺ​ភ្នែក​ហាការ​ឲ្យ​ឃើញ​អណ្តូង​ទឹក​១ នាង​ក៏​ទៅ​ដង​ដាក់​ពេញ​ថង់​ស្បែក​យក​មក​ឲ្យ​កូន​ផឹក

20 ព្រះ​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​កូន​ជំទង់​នោះ វា​កាន់​តែ​ធំ​ឡើង ហើយ​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន ក៏​បាន​ត្រឡប់​ជា​អ្នក​ប្រមាញ់​ធ្នូ

21 វា​អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ហើយ​ម្តាយ​ក៏​នាំ​យក​ស្ត្រី​ម្នាក់​ពី​ស្រុក​អេស៊ីព្ទ​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ។

22 នៅ​វេលា​នោះ អ័ប៊ី‌ម៉្មា‌ឡិច និង​ភីកុល ជា​មេ‌ទ័ព​ទ្រង់​ក៏​មក​និយាយ​នឹង​អ័ប្រា‌ហាំ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​ក្នុង​គ្រប់​ការ​ដែល​អ្នក​ធ្វើ

23 ដូច្នេះ សូម​ឲ្យ​អ្នក​ស្បថ​នឹង​ព្រះ​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ​ឥឡូវ ថា​អ្នក​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ឬ​កូន​ចៅ​ខ្ញុំ​ត​រៀង​ទៅ ដោយ​សេចក្ដី​ភូត‌ភរ​ឡើយ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ហើយ​ស្រុក​ដែល​អ្នក​បាន​សំណាក់​នៅ​នេះ​ដោយ​សេចក្ដី​សប្បុរស ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​ដែរ