29 នោះអ័ប៊ីម៉្មាឡិចសួរថា កូនចៀម៧ដែលអ្នកដាក់ដោយខ្លួននេះ តើមានន័យដូចម្តេច
30 គាត់ទូលឆ្លើយថា ទ្រង់ត្រូវទទួលកូនចៀម៧នេះពីដៃទូលបង្គំ ទុកជាទីបន្ទាល់ដល់ទូលបង្គំថា ទូលបង្គំបានជីកអណ្តូងនេះ
31 ដោយហេតុនោះបានជាគាត់ហៅទីនោះថា «បៀរ-សេបា» ពីព្រោះបានស្បថគ្នានៅទីនោះឯង
32 គឺយ៉ាងនោះហើយដែលបានតាំងសញ្ញានឹងគ្នា នៅត្រង់បៀរ-សេបា រួចហើយអ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពទ្រង់ក៏ក្រោកឡើងវិលត្រឡប់ទៅឯស្រុកភីលីស្ទីនវិញទៅ។
33 ឯអ័ប្រាហាំគាត់ដាំដើមឈើ១ នៅត្រង់បៀរ-សេបា ហើយនៅទីនោះ គាត់អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច
34 រួចគាត់សំចតនៅស្រុកភីលីស្ទីននោះជាយូរថ្ងៃ។