លោកុប្បត្តិ 21:7-13 KHOV

7 នាង​ពោល​ទៀត​ថា តើ​អ្នក​ណា​នឹង​ហ៊ាន​ប្រាប់​អ័ប្រា‌ហាំ​ថា សារ៉ា​នឹង​បំបៅ​កូន ប៉ុន្តែ​អញ​បាន​បង្កើត​កូន​ឲ្យ​គាត់​ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ​វិញ។

8 ឯ​អ៊ីសាក​ក៏​ធំ​ឡើង ហើយ​គេ​ផ្តាច់​ដោះ​ចេញ រួច​នៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ នោះ​អ័ប្រា‌ហាំ​ក៏​រៀប​ជប់‌លៀង​យ៉ាង​ធំ។

9 សារ៉ា​ឃើញ​កូន​ដែល​ហាការ​ជា​សាសន៍​អេស៊ីព្ទ​បាន​បង្កើត​ឲ្យ​អ័ប្រា‌ហាំ​វា​សើច​ឡក​ឲ្យ

10 នោះ​នាង​និយាយ​នឹង​អ័ប្រា‌ហាំ​ថា ចូរ​បណ្តេញ​បាវ​ស្រី​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​កូន​របស់​បាវ​ស្រី​នេះ​មិន​ត្រូវ​ស៊ី​មរដក​ជា​មួយ​នឹង​អ៊ីសាក​កូន​ខ្ញុំ​ទេ

11 តែ​សេចក្ដី​នោះ​នាំ​ឲ្យ​អ័ប្រា‌ហាំ​ពិបាក​ចិត្ត​ណាស់ ដោយ​ព្រោះ​កូន​គាត់

12 រួច​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ័ប្រា‌ហាំ​ថា កុំ​ឲ្យ​ឯង​ពិបាក​ចិត្ត​ដោយ​ព្រោះ​កូន​ក្មេង ហើយ​នឹង​បាវ​ស្រី​របស់​ឯង​ឡើយ ត្រូវ​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​សារ៉ា​បាន​ប្រាប់​ឯង​វិញ ដ្បិត​ពូជ​ឯង​នឹង​បាន​រាប់​ដោយ‌សារ​តែ​អ៊ីសាក​ទេ

13 ឯ​កូន​របស់​បាវ​ស្រី នោះ​គង់​តែ​អញ​នឹង​ធ្វើ​ឲ្យ​វា​បាន​ត្រឡប់​ជា​នគរ​១​ដែរ ព្រោះ​វា​ជា​ពូជ​ឯង