លោកុប្បត្តិ 22:3-9 KHOV

3 អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ចាត់‌ចែង​ចង​កែប​លា​ខ្លួន ហើយ​ពុះ​ឱស​សំរាប់​ដង្វាយ​ដុត រួច​នាំ​យក​បាវ​២​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា​មួយ ក៏​ដើរ​ដំរង់​ទៅ​ឯ​កន្លែង​ដែល​ព្រះ​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ

4 លុះ​ដើរ​បាន​៣​ថ្ងៃ​ហើយ នោះ​គាត់​ងើប​ភ្នែក​ឡើង មើល​ទៅ ឃើញ​កន្លែង​នោះ​ពី​ចំងាយ

5 រួច​ប្រាប់​ទៅ​បាវ​ថា ចូរ​ឯង​នៅ​ទី​នេះ​សិន​មើល​លា​ផង អញ​នឹង​ទៅ​ឯ​ណោះ​ថ្វាយ‌បង្គំ​ជា​មួយ​នឹង​កូន​អញ រួច​សឹម​មក​ឯ​ឯង​វិញ

6 នោះ​គាត់​ចាប់​យក​ឱស​ដែល​សំរាប់​ដង្វាយ​ដុត​ដាក់​ឲ្យ​អ៊ីសាក​ជា​កូន​លី ហើយ​គាត់​យក​ភ្លើង និង​កាំបិត​កាន់​នៅ​ដៃ បណ្តើរ​គ្នា​ទៅ

7 អ៊ីសាក​និយាយ​នឹង​ឪពុក​ថា លោក​ឪពុក​អើយ គាត់​ក៏​ឆ្លើយ​ថា អី​កូន រួច​វា​និយាយ​ថា នេះ​មាន​ភ្លើង និង​ឱស​ហើយ តែ​កូន​ចៀម​សំរាប់​ដង្វាយ​ដុត​តើ​នៅ​ឯ​ណា

8 អ័ប្រា‌ហាំ​ឆ្លើយ​ថា កូន​អើយ កូន​ចៀម​ដែល​សំរាប់​ជា​ដង្វាយ​ដុត នោះ​ព្រះ​ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ ដូច្នេះ ក៏​នាំ​គ្នា​ទៅ​ទៀត។

9 លុះ​ដល់​កន្លែង​ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​គាត់​ហើយ នោះ​អ័ប្រា‌ហាំ​ក៏​ស្អាង​អាស‌នា​១​នៅ​ទី​នោះ រួច​ដំរៀប​ឧស ហើយ​ចង​អ៊ីសាក​ជា​កូន​ដាក់​លើ​ឱស​នៅ​លើ​អាស‌នា