10 រីឯអេប្រុនជាសាសន៍ហេត គាត់ក៏អង្គុយជាមួយនឹងពួកបងប្អូននោះដែរ ហើយគាត់ឆ្លើយទៅអ័ប្រាហាំនៅមុខពួកបងប្អូនខ្លួន គឺនៅចំពោះអស់ពួកអ្នកដែលចូលតាមទ្វារក្រុងនោះថា
11 ទេ លោកម្ចាស់អើយ សូមស្តាប់ខ្ញុំវិញ ចំការនោះខ្ញុំជូនលោកហើយ ព្រមទាំងរអាងដែលនៅឯណោះដែរ ខ្ញុំជូនលោកទាំងអស់នៅមុខពួកបងប្អូនសាសន៍ខ្ញុំនេះហើយ សូមលោកកប់សពរបស់ប្រពន្ធលោកចុះ
12 អ័ប្រាហាំគាត់ក៏ឱនខ្លួនគោរពចំពោះពួកអ្នកស្រុកនោះ
13 ហើយនិយាយទៅអេប្រុននៅចំពោះមុខពួកអ្នកស្រុកថា បើអ្នកសុខចិត្ត នោះសូមស្តាប់ខ្ញុំវិញ ខ្ញុំនឹងចេញថ្លៃចំការឲ្យ សូមយកពីខ្ញុំចុះ រួចខ្ញុំនឹងកប់សពនៅទីនោះ
14 អេប្រុនក៏ឆ្លើយទៅអ័ប្រាហាំថា
15 លោកម្ចាស់អើយ សូមលោកស្តាប់ខ្ញុំ បើចំពោះលោកហើយនឹងខ្ញុំ នោះដីដែលថ្លៃ៤០០រៀលមិនជាការអ្វីទេ ដូច្នេះ សូមអញ្ជើញលោកកប់សពចុះ
16 អ័ប្រាហាំក៏ស្តាប់តាមអេប្រុន ហើយគាត់ថ្លឹងប្រាក់ប្រគល់ឲ្យដល់អេប្រុន នៅចំពោះមុខនៃពួកកូនចៅហេតតាមដែលគាត់និយាយ គឺជាប្រាក់៤០០រៀលដែលពួកជំនួញធ្លាប់ចាយ។