15 លោកម្ចាស់អើយ សូមលោកស្តាប់ខ្ញុំ បើចំពោះលោកហើយនឹងខ្ញុំ នោះដីដែលថ្លៃ៤០០រៀលមិនជាការអ្វីទេ ដូច្នេះ សូមអញ្ជើញលោកកប់សពចុះ
16 អ័ប្រាហាំក៏ស្តាប់តាមអេប្រុន ហើយគាត់ថ្លឹងប្រាក់ប្រគល់ឲ្យដល់អេប្រុន នៅចំពោះមុខនៃពួកកូនចៅហេតតាមដែលគាត់និយាយ គឺជាប្រាក់៤០០រៀលដែលពួកជំនួញធ្លាប់ចាយ។
17 ដូច្នេះ ចំការរបស់អេប្រុន ដែលនៅម៉ាក់ពេឡាខាងមុខម៉ាមរេ និងរអាងដែលនៅទីនោះ ហើយនឹងដំណាំដែលនៅក្នុងចំការនោះ ព្រមទាំងរបងដែលព័ទ្ធជុំវិញផង
18 បានប្រគល់ផ្តាច់ទាំងអស់ទុកជាកេររបស់អ័ប្រាហាំ នៅមុខពួកកូនចៅហេត គឺនៅចំពោះមុខនៃអស់អ្នកដែលចូលតាមទ្វារក្រុងគេ
19 រួចអ័ប្រាហាំក៏កប់សពសារ៉ាប្រពន្ធគាត់នៅក្នុងរអាងនៃចំការម៉ាក់ពេឡា ខាងមុខម៉ាមរេទៅ ឯម៉ាមរេនោះ គឺជាហេប្រុនក្នុងស្រុកកាណាន
20 ចំការ និងរអាងដែលនៅទីនោះ ពួកកូនចៅហេតបានប្រគល់ផ្តាច់ទៅអ័ប្រាហាំ ទុកសំរាប់ជាកន្លែងកប់ខ្មោចតទៅ។