5 នោះពួកកូនចៅហេតគេឆ្លើយទៅអ័ប្រាហាំថា
6 លោកម្ចាស់អើយ សូមស្តាប់យើងខ្ញុំ លោកជាអ្នកធំរបស់ព្រះដែលនៅជាមួយនឹងយើងខ្ញុំរាល់គ្នា ដូច្នេះ សូមឲ្យលោកកប់សពរបស់ប្រពន្ធលោកនៅក្នុងផ្នូរដែលល្អជាងគេរបស់យើងខ្ញុំចុះ ក្នុងពួកយើងខ្ញុំនោះគ្មានអ្នកណាមួយនឹងប្រកែកថា មិនឲ្យលោកកប់ខ្មោចនៅក្នុងផ្នូររបស់យើងខ្ញុំនោះទេ
7 នោះអ័ប្រាហាំក្រោកឡើង ឱនគោរពចំពោះអស់ពួកកូនចៅហេត ដែលនៅស្រុកនោះ
8 ហើយនិយាយថា បើអ្នករាល់គ្នាសុខចិត្តឲ្យខ្ញុំយកសពនេះពីមុខខ្ញុំទៅកប់ នោះសូមស្តាប់ខ្ញុំសិន សូមជួយអង្វរអេប្រុនជាកូនសូហារជំនួសខ្ញុំផង
9 ឲ្យគាត់ចំណាយរអាងម៉ាក់ពេឡាដែលនៅចុងចំការរបស់គាត់មកខ្ញុំ គឺសូមឲ្យគាត់លក់ពេញថ្លៃមកខ្ញុំ ទុកជាកេរអាករសំរាប់ជាទីកប់ខ្មោចនៅកណ្តាលពួកអ្នករាល់គ្នាចុះ
10 រីឯអេប្រុនជាសាសន៍ហេត គាត់ក៏អង្គុយជាមួយនឹងពួកបងប្អូននោះដែរ ហើយគាត់ឆ្លើយទៅអ័ប្រាហាំនៅមុខពួកបងប្អូនខ្លួន គឺនៅចំពោះអស់ពួកអ្នកដែលចូលតាមទ្វារក្រុងនោះថា
11 ទេ លោកម្ចាស់អើយ សូមស្តាប់ខ្ញុំវិញ ចំការនោះខ្ញុំជូនលោកហើយ ព្រមទាំងរអាងដែលនៅឯណោះដែរ ខ្ញុំជូនលោកទាំងអស់នៅមុខពួកបងប្អូនសាសន៍ខ្ញុំនេះហើយ សូមលោកកប់សពរបស់ប្រពន្ធលោកចុះ