លោកុប្បត្តិ 24:1-4 KHOV

1 ឯ​អ័ប្រា‌ហាំ​គាត់​ចាស់​ណាស់​ហើយ មាន​អាយុ​វែង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​គាត់​ក្នុង​គ្រប់​ការ​ទាំង​អស់

2 នោះ​អ័ប្រា‌ហាំ​និយាយ​ទៅ​បាវ ជា​អ្នក​ចាស់​ជាង​គេ​ក្នុង​ផ្ទះ ដែល​ត្រួត‌ត្រា​លើ​របស់​ទ្រព្យ​ទាំង​អស់​ថា ចូរ​ឯង​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​អញ

3 អញ​នឹង​ឲ្យ​ឯង​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​ជា​ព្រះ​នៃ​ផែនដី​ថា ឯង​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ពួក​កូន​ស្រី​សាសន៍​កាណាន ដែល​អញ​នៅ​កណ្តាល​គេ​នេះ​ឡើយ

4 គឺ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ស្រុក​អញ និង​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​ជា​កូន​អញ ពី​ញាតិ‌សន្តាន​អញ​វិញ