លោកុប្បត្តិ 24:15-21 KHOV

15 កាល​គាត់​កំពុង​តែ​អធិ‌ស្ឋាន​មិន​ទាន់​ផុត​នៅ​ឡើយ នោះ​ស្រាប់​តែ​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​នោះ​ជា​កូន​បេធូ‌អែល ដែល​ជា​កូន​មីលកា ប្រពន្ធ​ណាឃរ ជា​ប្អូន​អ័ប្រា‌ហាំ

16 នាង​មាន​រូប​ស្រស់‌បស់​ល្អ​ណាស់ ក៏​នៅ​ក្រមុំ​សុទ្ធ គ្មាន​ប្រុស​ណា​បាន​ស្គាល់​នាង​ឡើយ នាង​ចុះ​ទៅ​ក្នុង​អណ្តូង​ដង​ទឹក​ពេញ​ក្អម រួច​ឡើង​មក​វិញ

17 បាវ​នោះ​ក៏​រត់​ទៅ​ស្ទាក់​ផ្លូវ​នាង ហើយ​និយាយ​ថា នាង សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្តិច​សិន

18 រួច​នាង​ឆ្លើយ​ថា ចាស៎​អញ្ជើញ​ពិសា​ចុះ លោក​ម្ចាស់ ហើយ​នាង​ក៏​ដាក់​ក្អម​ចុះ​មក​ជា​ប្រញាប់​ឲ្យ​គាត់​ផឹក

19 កាល​នាង​បាន​ឲ្យ​គាត់​ផឹក​រួច​ហើយ នោះ​នាង​និយាយ​ថា ខ្ញុំ​នឹង​ដង​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ទាល់​តែ​ឆ្អែត​ដែរ

20 នោះ​នាង​ក៏​ចាក់​ទឹក​ពី​ក្នុង​ក្អម​ចុះ​ទៅ​ក្នុង​ស្នូក​ជា​១​រំពេច រួច​រត់​ទៅ​ដង​ថែម​ទៀត​យក​មក​ឲ្យ​អូដ្ឋ​គាត់​ផឹក​ទាំង​អស់

21 បាវ​នោះ​សំឡឹង​មើល​នាង​ទាំង​មាន​សេចក្ដី​អស្ចារ្យ តែ​គាត់​នៅ​ស្ងៀម ដោយ​ចង់​ដឹង បើ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ដំណើរ​គាត់​ដើរ​មក​នោះ​បាន​សំរេច​ការ​ឬ​ទេ