18 រួចនាងឆ្លើយថា ចាស៎អញ្ជើញពិសាចុះ លោកម្ចាស់ ហើយនាងក៏ដាក់ក្អមចុះមកជាប្រញាប់ឲ្យគាត់ផឹក
19 កាលនាងបានឲ្យគាត់ផឹករួចហើយ នោះនាងនិយាយថា ខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកផឹកទាល់តែឆ្អែតដែរ
20 នោះនាងក៏ចាក់ទឹកពីក្នុងក្អមចុះទៅក្នុងស្នូកជា១រំពេច រួចរត់ទៅដងថែមទៀតយកមកឲ្យអូដ្ឋគាត់ផឹកទាំងអស់
21 បាវនោះសំឡឹងមើលនាងទាំងមានសេចក្ដីអស្ចារ្យ តែគាត់នៅស្ងៀម ដោយចង់ដឹង បើព្រះយេហូវ៉ានឹងធ្វើឲ្យដំណើរគាត់ដើរមកនោះបានសំរេចការឬទេ
22 កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ នោះគាត់ក៏យកក្រវិលមាសទំងន់១ជី និងកងដៃ២ដុំ ទំងន់២០ជីឲ្យដល់នាង
23 ហើយសួរថា នាងជាកូនអ្នកណា សូមប្រាប់ខ្ញុំផង ហើយនៅផ្ទះឪពុកនាង តើមានកន្លែងណាល្មមឲ្យខ្ញុំស្នាក់នៅបានឬទេ
24 នាងឆ្លើយថា ខ្ញុំជាកូនបេធូអែល គឺជាចៅណាឃរ និងមីលកា