លោកុប្បត្តិ 24:19-25 KHOV

19 កាល​នាង​បាន​ឲ្យ​គាត់​ផឹក​រួច​ហើយ នោះ​នាង​និយាយ​ថា ខ្ញុំ​នឹង​ដង​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ទាល់​តែ​ឆ្អែត​ដែរ

20 នោះ​នាង​ក៏​ចាក់​ទឹក​ពី​ក្នុង​ក្អម​ចុះ​ទៅ​ក្នុង​ស្នូក​ជា​១​រំពេច រួច​រត់​ទៅ​ដង​ថែម​ទៀត​យក​មក​ឲ្យ​អូដ្ឋ​គាត់​ផឹក​ទាំង​អស់

21 បាវ​នោះ​សំឡឹង​មើល​នាង​ទាំង​មាន​សេចក្ដី​អស្ចារ្យ តែ​គាត់​នៅ​ស្ងៀម ដោយ​ចង់​ដឹង បើ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ដំណើរ​គាត់​ដើរ​មក​នោះ​បាន​សំរេច​ការ​ឬ​ទេ

22 កាល​អូដ្ឋ​បាន​ផឹក​ឆ្អែត​អស់​ហើយ នោះ​គាត់​ក៏​យក​ក្រវិល​មាស​ទំងន់​១​ជី និង​កង​ដៃ​២​ដុំ ទំងន់​២០​ជី​ឲ្យ​ដល់​នាង

23 ហើយ​សួរ​ថា នាង​ជា​កូន​អ្នក​ណា សូម​ប្រាប់​ខ្ញុំ​ផង ហើយ​នៅ​ផ្ទះ​ឪពុក​នាង តើ​មាន​កន្លែង​ណា​ល្មម​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​បាន​ឬ​ទេ

24 នាង​ឆ្លើយ​ថា ខ្ញុំ​ជា​កូន​បេធូ‌អែល គឺ​ជា​ចៅ​ណាឃរ និង​មីលកា

25 រួច​នាង​ឆ្លើយ​ទៅ​គាត់​ទៀត​ថា នៅ​ផ្ទះ​ខ្ញុំ​មាន​ចំបើង និង​ស្មៅ​ជា​បរិបូរ ហើយ​កន្លែង​សំរាប់​ស្នាក់​នៅ​ក៏​មាន​ដែរ