3 អញនឹងឲ្យឯងស្បថនឹងព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ហើយជាព្រះនៃផែនដីថា ឯងនឹងមិនយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅកណ្តាលគេនេះឡើយ
4 គឺត្រូវឲ្យឯងទៅឯស្រុកអញ និងយកប្រពន្ធឲ្យអ៊ីសាកជាកូនអញ ពីញាតិសន្តានអញវិញ
5 បាវនោះក៏ឆ្លើយទៅគាត់ថា ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំមកស្រុកនេះទេ បើដូច្នេះ តើត្រូវឲ្យខ្ញុំនាំកូនលោកត្រឡប់ទៅនៅស្រុកដែលលោកបានចោលនោះឬអី
6 អ័ប្រាហាំប្រាប់ថា ចូរឯងប្រយ័ត្ន កុំឲ្យនាំកូនអញត្រឡប់ទៅឯណោះវិញឡើយ
7 ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកអញចេញពីផ្ទះឪពុកអញ ហើយពីស្រុកកំណើតរបស់អញមក ដែលទ្រង់បានមានព្រះបន្ទូលនឹងអញ ទាំងស្បថថា អញនឹងឲ្យស្រុកនេះដល់ពូជឯង ព្រះអង្គនោះទ្រង់នឹងចាត់ទេវតាទ្រង់ទៅមុនឯង ដូច្នេះ ឯងនឹងបានយកប្រពន្ធពីនោះមកឲ្យកូនអញហើយ
8 បើស្ត្រីនោះមិនព្រមមកតាមឯងទេ នោះឯងនឹងបានរួចពីសម្បថដែលឯងស្បថនឹងអញនេះ ប៉ុន្តែកុំឲ្យឯងនាំកូនអញទៅឯណោះឡើយ
9 នោះបាវបានដាក់ដៃក្រោមភ្លៅអ័ប្រាហាំចៅហ្វាយខ្លួន ហើយក៏ស្បថនឹងគាត់ពីដំណើរនោះ។