លោកុប្បត្តិ 24:32-38 KHOV

32 បាវ​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ដោះ​អីវ៉ាន់​ពី​អូដ្ឋ​ចេញ រួច​មាន​គេ​យក​ចំបើង និង​ស្មៅ​មក​ឲ្យ​អូដ្ឋ​ស៊ី ហើយ​នឹង​ទឹក​មក​សំរាប់​លាង​ជើង​គាត់ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​ដែល​មក​ជា​មួយ​នឹង​គាត់​ដែរ

33 រួច​លើក​ភោជ‌នាហារ​មក​ជូន​គាត់​បរិភោគ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​ទទួល​ទាន​ទេ លុះ​ត្រា​តែ​ខ្ញុំ​បាន​ជំរាប​ពី​រឿង​ខ្ញុំ​ហើយ​សិន នោះ​ឡាបាន់​ក៏​និយាយ​ថា សូម​មាន​ប្រសាសន៍​មក​ចុះ

34 រួច​គាត់​និយាយ​ថា ខ្ញុំ​ជា​បាវ​របស់​អ័ប្រា‌ហាំ

35 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ទ្រង់​បាន​ប្រទាន​ឲ្យ​លោក​មាន​ចៀម គោ មាស ប្រាក់ បាវ​ប្រុស បាវ​ស្រី អូដ្ឋ ហើយ​នឹង​លា

36 ឯ​លោក​យាយ​សារ៉ា​ជា​ប្រពន្ធ​របស់​ចៅ‌ហ្វាយ​ខ្ញុំ នោះ​បាន​បង្កើត​កូន​ប្រុស​១​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ ក្នុង​កាល​ដែល​លោក​ចាស់​ហើយ លោក​ក៏​បាន​ចែក​របស់​ទ្រព្យ​ទាំង​អស់​ដល់​កូន​នោះ

37 ចៅ‌ហ្វាយ​ខ្ញុំ​ក៏​បាន​ឲ្យ​ខ្ញុំ​ស្បថ​ដោយ​មាន​ប្រសាសន៍​ថា កុំ​ឲ្យ​ឯង​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ពួក​កូន​ស្រី​សាសន៍​កាណាន ដែល​អញ​នៅ​ស្រុក​គេ​នេះ​ឡើយ

38 តែ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ផ្ទះ​ឪពុក​អញ ហើយ​នឹង​ញាតិ‌សន្តាន​អញ​វិញ ដើម្បី​នឹង​យក​ប្រពន្ធ​មក​ឲ្យ​កូន​អញ