លោកុប្បត្តិ 24:34-40 KHOV

34 រួច​គាត់​និយាយ​ថា ខ្ញុំ​ជា​បាវ​របស់​អ័ប្រា‌ហាំ

35 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ទ្រង់​បាន​ប្រទាន​ឲ្យ​លោក​មាន​ចៀម គោ មាស ប្រាក់ បាវ​ប្រុស បាវ​ស្រី អូដ្ឋ ហើយ​នឹង​លា

36 ឯ​លោក​យាយ​សារ៉ា​ជា​ប្រពន្ធ​របស់​ចៅ‌ហ្វាយ​ខ្ញុំ នោះ​បាន​បង្កើត​កូន​ប្រុស​១​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ ក្នុង​កាល​ដែល​លោក​ចាស់​ហើយ លោក​ក៏​បាន​ចែក​របស់​ទ្រព្យ​ទាំង​អស់​ដល់​កូន​នោះ

37 ចៅ‌ហ្វាយ​ខ្ញុំ​ក៏​បាន​ឲ្យ​ខ្ញុំ​ស្បថ​ដោយ​មាន​ប្រសាសន៍​ថា កុំ​ឲ្យ​ឯង​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ពួក​កូន​ស្រី​សាសន៍​កាណាន ដែល​អញ​នៅ​ស្រុក​គេ​នេះ​ឡើយ

38 តែ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ផ្ទះ​ឪពុក​អញ ហើយ​នឹង​ញាតិ‌សន្តាន​អញ​វិញ ដើម្បី​នឹង​យក​ប្រពន្ធ​មក​ឲ្យ​កូន​អញ

39 ខ្ញុំ​បាន​ជំរាប​ចៅ‌ហ្វាយ​ខ្ញុំ​ថា ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​ទេ

40 នោះ​លោក​មាន​ប្រសាសន៍​ថា ព្រះ‌យេហូវ៉ា​ដែល​អញ​ដើរ​នៅ​ចំពោះ​ទ្រង់ៗ​នឹង​ចាត់​ទេវតា​ទ្រង់​ទៅ​ជា​មួយ​នឹង​ឯង ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ឯង​បាន​កើត​ការ ហើយ​ឯង​នឹង​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ញាតិ‌សន្តាន​អញ គឺ​ពី​ពួក​វង្ស​ឪពុក​អញ​មក​ជា​ពិត