លោកុប្បត្តិ 24:38-44 KHOV

38 តែ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ផ្ទះ​ឪពុក​អញ ហើយ​នឹង​ញាតិ‌សន្តាន​អញ​វិញ ដើម្បី​នឹង​យក​ប្រពន្ធ​មក​ឲ្យ​កូន​អញ

39 ខ្ញុំ​បាន​ជំរាប​ចៅ‌ហ្វាយ​ខ្ញុំ​ថា ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​ទេ

40 នោះ​លោក​មាន​ប្រសាសន៍​ថា ព្រះ‌យេហូវ៉ា​ដែល​អញ​ដើរ​នៅ​ចំពោះ​ទ្រង់ៗ​នឹង​ចាត់​ទេវតា​ទ្រង់​ទៅ​ជា​មួយ​នឹង​ឯង ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ឯង​បាន​កើត​ការ ហើយ​ឯង​នឹង​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ញាតិ‌សន្តាន​អញ គឺ​ពី​ពួក​វង្ស​ឪពុក​អញ​មក​ជា​ពិត

41 ឯង​នឹង​បាន​រួច​ពី​សម្បថ​ដែល​អញ​ឲ្យ​ឯង​ស្បថ​នេះ គឺ​បើ​កាល​ណា​ឯង​បាន​ទៅ​ដល់​ញាតិ‌សន្តាន​អញ​ហើយ រួច​គេ​មិន​ព្រម​ឲ្យ​នាង​នោះ​មក​ទេ នោះ​ឯង​នឹង​បាន​រួច​ពី​សម្បថ ដែល​អញ​ឲ្យ​ឯង​ស្បថ​នេះ

42 ដូច្នេះ នៅ​ថ្ងៃ​នេះ ខ្ញុំ​ក៏​បាន​មក​ដល់​អណ្តូង​ទឹក ហើយ​ខ្ញុំ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ​អើយ បើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ដំណើរ​ទូល‌បង្គំ​បាន​កើត​ការ​ក្នុង​គ្រា​ឥឡូវ​នេះ

43 មើល ទូល‌បង្គំ​នឹង​ឈរ​នៅ​ត្រង់​អណ្តូង​ទឹក​នេះ ដូច្នេះ បើ​នាង​ក្រមុំ​ណា​ដែល​ចេញ​មក​ដង​ទឹក ហើយ​ទូល‌បង្គំ​និយាយ​ថា សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្តិច

44 ហើយ​នាង​នោះ​នឹង​ឆ្លើយ​មក​ទូល‌បង្គំ​ថា ចាស អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​អ្នក​ផឹក​ដែរ នោះ​សូម​ឲ្យ​ត្រូវ​ត្រង់​រូប​ស្ត្រី​នោះ​ឯង ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ដំរូវ​ដល់​កូន​របស់​ចៅ‌ហ្វាយ​ទូល‌បង្គំ