លោកុប្បត្តិ 24:53-59 KHOV

53 រួច​បញ្ចេញ​គ្រឿង​មាស​គ្រឿង​ប្រាក់ និង​សំលៀក‌បំពាក់​ឲ្យ​ដល់​រេបិកា ព្រម​ទាំង​ជូន​របស់​ទ្រព្យ​ដ៏​មាន​ដំឡៃ ទៅ​បង​នាង និង​ម្តាយ​នាង​ដែរ

54 រួច​គាត់​ក៏​បរិភោគ​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​មក​ជា​មួយ​ផង ហើយ​ផ្អាក​នៅ​ក្នុង​យប់​នោះ​ឯង លុះ​ដល់​ពេល​ព្រឹក កាល​គេ​បាន​ក្រោក​ឡើង​ហើយ នោះ​គាត់​ជំរាប​លា​គេ​ថា ខ្ញុំ​សូម​វិល​ទៅ​ឯ​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ហើយ

55 តែ​បង និង​ម្តាយ​នាង​និយាយ​ថា សូម​ឲ្យ​នាង​នៅ​ជា​មួយ​នឹង​យើង​សិន បើ​តិច​ណាស់​ត្រឹម​១០​ថ្ងៃ រួច​សឹម​យក​ទៅ​ចុះ

56 គាត់​ឆ្លើយ​ថា កុំ​ឃាត់​ខ្ញុំ​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដំណើរ​ខ្ញុំ​កើត​ការ​ហើយ ដូច្នេះ ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​ខ្ញុំ​វិញ

57 នោះ​គេ​ឆ្លើយ​ថា ចាំ​យើង​ហៅ​នាង​មក​សួរ​សិន

58 រួច​គេ​ហៅ​រេបិកា​មក​សួរ​ថា ឯង​ព្រម​ទៅ​ជា​មួយ​នឹង​អ្នក​នេះ​ឬ​ទេ នាង​ទទួល​ថា ព្រម

59 នោះ​គេ​ក៏​ឲ្យ​រេបិកា​ជា​ប្អូន ព្រម​ទាំង​មេនំ​នាង និង​បាវ​អ័ប្រា‌ហាំ ហើយ​នឹង​ពួក​គាត់​ទាំង​ប៉ុន្មាន​ចេញ​ទៅ