55 តែបង និងម្តាយនាងនិយាយថា សូមឲ្យនាងនៅជាមួយនឹងយើងសិន បើតិចណាស់ត្រឹម១០ថ្ងៃ រួចសឹមយកទៅចុះ
56 គាត់ឆ្លើយថា កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើរខ្ញុំកើតការហើយ ដូច្នេះ ខ្ញុំសូមលាត្រឡប់ទៅឯចៅហ្វាយខ្ញុំវិញ
57 នោះគេឆ្លើយថា ចាំយើងហៅនាងមកសួរសិន
58 រួចគេហៅរេបិកាមកសួរថា ឯងព្រមទៅជាមួយនឹងអ្នកនេះឬទេ នាងទទួលថា ព្រម
59 នោះគេក៏ឲ្យរេបិកាជាប្អូន ព្រមទាំងមេនំនាង និងបាវអ័ប្រាហាំ ហើយនឹងពួកគាត់ទាំងប៉ុន្មានចេញទៅ
60 គេក៏ឲ្យពរដល់រេបិកាដោយពាក្យថា ប្អូនយើងអើយ សូមឲ្យឯងបង្កើតបានទាំងពាន់ទាំងម៉ឺន ហើយឲ្យពូជឯងគ្រប់គ្រងលើទ្វារក្រុងនៃពួកអស់អ្នកដែលស្អប់ដល់គេចុះ
61 រេបិកាក៏ក្រោកឡើង ព្រមទាំងពួកស្រីបំរើនាងឡើងជិះអូដ្ឋទៅតាមបាវនោះ ហើយគាត់ក៏នាំយកនាងធ្វើដំណើរចេញទៅ។