លោកុប្បត្តិ 24:63-67 KHOV

63 ហើយ​គាត់​ក៏​ចេញ​ទៅ​រំពឹង​គិត​នៅ​ត្រង់​ទី​វាល ក្នុង​កាល​ដែល​ពេល​ជិត​ព្រលប់ គាត់​ក្រឡេក​ភ្នែក​មើល​ទៅ ស្រាប់​តែ​ឃើញ​មាន​សត្វ​អូដ្ឋ​ដើរ​ចូល​មក

64 ឯ​រេបិកា​ក៏​ងើប​ភ្នែក​ឡើង​ដែរ កាល​បាន​ឃើញ​អ៊ីសាក នោះ​ក៏​លោត​ចុះ​ពី​លើ​អូដ្ឋ​មក

65 ហើយ​សួរ​ទៅ​បាវ​នោះ​ថា អ្នក​ណា​ន៏ ដែល​ដើរ​កាត់​វាល​ដំរង់​មក​ឯ​យើង​នោះ បាវ​នោះ​ឆ្លើយ​ថា នោះ​ហើយ​ជា​ចៅ‌ហ្វាយ​របស់​ខ្ញុំ រួច​នាង​យក​ស្បៃ​មក​បាំង​មុខ

66 បាវ​នោះ​ក៏​រៀប‌រាប់​ប្រាប់​អ៊ីសាក ពី​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ

67 រួច​អ៊ីសាក​នាំ​រេបិកា​ចូល​ទៅ​ក្នុង​ត្រសាល​របស់​សារ៉ា​ជា​ម្តាយ​ខ្លួន ហើយ​ក៏​យក​នាង​ធ្វើ​ជា​ប្រពន្ធ ព្រម​ទាំង​ប្រតិព័ទ្ធ​ស្រឡាញ់​ដល់​នាង នោះ​អ៊ីសាក​គាត់​បាន​ក្សាន្ត​ចាក​ទុក្ខ​ពី​ម្តាយ​ស្លាប់។