64 ឯរេបិកាក៏ងើបភ្នែកឡើងដែរ កាលបានឃើញអ៊ីសាក នោះក៏លោតចុះពីលើអូដ្ឋមក
65 ហើយសួរទៅបាវនោះថា អ្នកណាន៏ ដែលដើរកាត់វាលដំរង់មកឯយើងនោះ បាវនោះឆ្លើយថា នោះហើយជាចៅហ្វាយរបស់ខ្ញុំ រួចនាងយកស្បៃមកបាំងមុខ
66 បាវនោះក៏រៀបរាប់ប្រាប់អ៊ីសាក ពីគ្រប់ទាំងការដែលគាត់បានធ្វើ
67 រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។