លោកុប្បត្តិ 25:10-16 KHOV

10 ជា​ចំការ​ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហេត​មក គឺ​នៅ​ទី​នោះ​ហើយ​ដែល​បាន​បញ្ចុះ​សព​អ័ប្រា‌ហាំ និង​សារ៉ា​ជា​ប្រពន្ធ។

11 ក្រោយ​ដែល​អ័ប្រា‌ហាំ​ស្លាប់​ទៅ នោះ​ព្រះ​ទ្រង់​ប្រទាន​ពរ​ឲ្យ​អ៊ីសាក​ជា​កូន​គាត់ អ៊ីសាក​ក៏​នៅ​ត្រង់​អណ្តូង​ឡាហាយ-រយ។

12 នេះ​ជា​ដំណ​វង្ស​ពី​អ៊ីស‌ម៉ា‌អែល ជា​កូន​អ័ប្រា‌ហាំ​ដែល​ហាការ​សាសន៍​អេស៊ីព្ទ ជា​បាវ​ស្រី​របស់​សារ៉ា​បាន​បង្កើត​ឲ្យ​គាត់

13 ហើយ​នេះ​ជា​បញ្ជី​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អ៊ីស‌ម៉ា‌អែល តាម​ឈ្មោះ តាម​ដំណ​គេ កូន​ច្បង​របស់​អ៊ីស‌ម៉ា‌អែល គឺ​នេបា‌យ៉ូត រួច​កេដារ អ័ឌ‌ប្អែល មីបសាម

14 មីសម៉ា ឌូម៉ា ម៉ាសា

15 ហាដាឌ់ ថេម៉ា យេធើរ ណាភីស ហើយ​កេតម៉ា

16 នោះ​ឯង​ជា​ពួក​កូន​របស់​អ៊ីស‌ម៉ា‌អែល ហើយ​នឹង​ឈ្មោះ​គេ​តាម​ភូមិ​តាម​ទី​ដំឡើង​ត្រសាល​របស់​គេ គឺ​ជា​ចៅ‌ហ្វាយ​១២​នាក់ តាម​សាសន៍​គេ