លោកុប្បត្តិ 25:13-19 KHOV

13 ហើយ​នេះ​ជា​បញ្ជី​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អ៊ីស‌ម៉ា‌អែល តាម​ឈ្មោះ តាម​ដំណ​គេ កូន​ច្បង​របស់​អ៊ីស‌ម៉ា‌អែល គឺ​នេបា‌យ៉ូត រួច​កេដារ អ័ឌ‌ប្អែល មីបសាម

14 មីសម៉ា ឌូម៉ា ម៉ាសា

15 ហាដាឌ់ ថេម៉ា យេធើរ ណាភីស ហើយ​កេតម៉ា

16 នោះ​ឯង​ជា​ពួក​កូន​របស់​អ៊ីស‌ម៉ា‌អែល ហើយ​នឹង​ឈ្មោះ​គេ​តាម​ភូមិ​តាម​ទី​ដំឡើង​ត្រសាល​របស់​គេ គឺ​ជា​ចៅ‌ហ្វាយ​១២​នាក់ តាម​សាសន៍​គេ

17 ឯ​ចំនួន​ឆ្នាំ​អាយុ​របស់​អ៊ីស‌ម៉ា‌អែល​ទាំង​អស់​បាន​១៣៧​ឆ្នាំ រួច​គាត់​ផុត​ដង្ហើម​ស្លាប់​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់​វិញ

18 ឯ​ពូជ​គាត់​ទាំង​នោះ​គេ​អាស្រ័យ​នៅ ចាប់​តាំង​ពី​ហាវីឡា​រហូត​ដល់​ស៊ើរ ជា​ស្រុក​ដែល​នៅ​ខាង​មុខ​ស្រុក​អេស៊ីព្ទ តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ គាត់​ក៏​ស្លាប់​នៅ​ចំពោះ​មុខ​នៃ​ពួក​បង​ប្អូន​គាត់​ទាំង​អស់​គ្នា។

19 ហើយ​នេះ​ជា​ដំណ​វង្ស ពី​អ៊ីសាក ជា​កូន​អ័ប្រា‌ហាំ គឺ​អ័ប្រា‌ហាំ​បាន​បង្កើត​អ៊ីសាក