14 មីសម៉ា ឌូម៉ា ម៉ាសា
15 ហាដាឌ់ ថេម៉ា យេធើរ ណាភីស ហើយកេតម៉ា
16 នោះឯងជាពួកកូនរបស់អ៊ីសម៉ាអែល ហើយនឹងឈ្មោះគេតាមភូមិតាមទីដំឡើងត្រសាលរបស់គេ គឺជាចៅហ្វាយ១២នាក់ តាមសាសន៍គេ
17 ឯចំនួនឆ្នាំអាយុរបស់អ៊ីសម៉ាអែលទាំងអស់បាន១៣៧ឆ្នាំ រួចគាត់ផុតដង្ហើមស្លាប់ទៅ បានប្រមូលទៅមូលនឹងញាតិរបស់គាត់វិញ
18 ឯពូជគាត់ទាំងនោះគេអាស្រ័យនៅ ចាប់តាំងពីហាវីឡារហូតដល់ស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ គាត់ក៏ស្លាប់នៅចំពោះមុខនៃពួកបងប្អូនគាត់ទាំងអស់គ្នា។
19 ហើយនេះជាដំណវង្ស ពីអ៊ីសាក ជាកូនអ័ប្រាហាំ គឺអ័ប្រាហាំបានបង្កើតអ៊ីសាក
20 ឯអ៊ីសាក កាលយករេបិកាជាកូនបេធូអែលសាសន៍អើរ៉ាម ជាអ្នកនៅស្រុកប៉ាដាន់-អើរ៉ាម ដែលនាងជាប្អូនឡាបាន់មកធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ