លោកុប្បត្តិ 25:4-10 KHOV

4 ឯ​ពួក​កូន​របស់​ម៉ាឌាន គឺ​អេផា អេភើរ ហេណុក អ័ប៊ីដា និង​អែលដ្អា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​កិទូរ៉ា។

5 អ័ប្រា‌ហាំ គាត់​ប្រគល់​របស់​ទ្រព្យ​ទាំង​អស់ ឲ្យ​ដល់​អ៊ីសាក

6 តែ​បាន​ចែក​អំណោយ​ខ្លះ​ដល់​ពួក​កូន​ចៅ​របស់​ប្រពន្ធ​ចុង​គាត់​ដែរ រួច​ក៏​ឲ្យ​គេ​ចាក​ចេញ​ពី​អ៊ីសាក​កូន​គាត់​ទៅ​ឯ​ស្រុក​ខាង​កើត​វិញ ក្នុង​កាល​ដែល​គាត់​នៅ​រស់​នៅ​ឡើយ

7 រីឯ​ចំនួន​ឆ្នាំ​អាយុ​របស់​អ័ប្រា‌ហាំ ដែល​គាត់​រស់​នៅ​រួម​ទាំង​អស់​បាន​១៧៥​ឆ្នាំ

8 កាល​គាត់​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ នោះ​ផុត​ដង្ហើម​ស្លាប់​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​គាត់​វិញ

9 រួច​អ៊ីសាក និង​អ៊ីសម៉ា‌អែល​ជា​កូន​ក៏​បញ្ចុះ​សព​គាត់​នៅ​ក្នុង​រអាង​ម៉ាក់‌ពេឡា នា​ចំការ​អេប្រុន​កូន​សូហារ ជា​សាសន៍​ហេត​ដែល​នៅ​ខាង​មុខ​ម៉ាមរេ

10 ជា​ចំការ​ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហេត​មក គឺ​នៅ​ទី​នោះ​ហើយ​ដែល​បាន​បញ្ចុះ​សព​អ័ប្រា‌ហាំ និង​សារ៉ា​ជា​ប្រពន្ធ។