លោកុប្បត្តិ 26:11-17 KHOV

11 រួច​អ័ប៊ី‌ម៉្មា‌ឡិច​ទ្រង់​ហាម​ដល់​រាស្ត្រ​ទាំង​អស់​ថា អ្នក​ណា​ដែល​ពាល់​មនុស្ស​នេះ ឬ​ប្រពន្ធ​គាត់ នោះ​នឹង​ត្រូវ​សំឡាប់​ជា​ពិត។

12 អ៊ីសាក​គាត់​ក៏​សាប‌ព្រោះ​នៅ​ស្រុក​នោះ ហើយ​នៅ​ឆ្នាំ​នោះ​ឯង​គាត់​បាន​ផល​១​ជា​១​រយ​ភាគ​ឡើង​ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ឲ្យ

13 គាត់​ក៏​ត្រឡប់​បាន​ជា​អ្នក​មាន ហើយ​ចេះ​តែ​ចំរើន​ជា​ច្រើន​ឡើង ទាល់​តែ​មាន​យ៉ាង​ស្តុក‌ស្តម្ភ

14 គាត់​មាន​ហ្វូង​ចៀម​ហ្វូង​គោ ហើយ​នឹង​បាវ​បំរើ​ជា​ច្រើន ឯ​ពួក​ភីលីស្ទីន​គេ​ក៏​កើត​មាន​សេចក្ដី​ច្រណែន​នឹង​គាត់

15 ហើយ​អណ្តូង​ទាំង​ប៉ុន្មាន​ដែល​ពួក​បាវ​របស់​ឪពុក​បាន​ជីក ពី​កាល​ដែល​នៅ​រស់​នៅ​ឡើយ នោះ​ពួក​ភីលីស្ទីន​គេ​លុប​ដី​ពេញ​ទាំង​អស់​ទៅ

16 រួច​អ័ប៊ី‌ម៉្មា‌ឡិច​មាន​ព្រះ‌បន្ទូល​នឹង​អ៊ីសាក​ថា ត្រូវ​ឲ្យ​អ្នក​ថយ​ចេញ​ពី​យើង​ទៅ ពី​ព្រោះ​អ្នក​ពូកែ​ជាង​យើង​ហើយ។

17 អ៊ីសាក​ចេញ​ពី​ទី​នោះ ទៅ​ដំឡើង​ត្រសាល​ត្រង់​វាល​ច្រក​កេរ៉ា ហើយ​ក៏​អាស្រ័យ​នៅ​ឯ​នោះ​វិញ