លោកុប្បត្តិ 26:27-33 KHOV

27 នោះ​អ៊ីសាក​សួរ​ថា ហេតុ​អ្វី​បាន​ជា​មក​ឯ​ទូល‌បង្គំ ដ្បិត​ទ្រង់​ស្អប់​ទូល‌បង្គំ​ហើយ បាន​ទាំង​បណ្តេញ​ទូល‌បង្គំ​ចេញ​ផង

28 គេ​ឆ្លើយ​តប​ថា យើង​បាន​ឃើញ​ជាក់​ច្បាស់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក បាន​ជា​យើង​បាន​និយាយ​គ្នា​ថា គួរ​ឲ្យ​យើង​តាំង​សម្បថ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ឥឡូវ យើង​សូម​តាំង​សញ្ញា​នឹង​អ្នក​ថា

29 អ្នក​នឹង​មិន​ធ្វើ​អាក្រក់​ដល់​យើង​ឡើយ ដូច​ជា​យើង​ក៏​មិន​បាន​ពាល់​ដល់​អ្នក​ដែរ គឺ​យើង​បាន​ប្រព្រឹត្ត​ចំពោះ​តែ​សេចក្ដី​ណា​ដែល​ល្អ​ដល់​អ្នក​ប៉ុណ្ណោះ យើង​បាន​ឲ្យ​អ្នក​ចេញ​មក​ដោយ​សេចក្ដី​សុខ‌សាន្ត ឥឡូវ​នេះ អ្នក​ជា​មនុស្ស​មាន​ព្រះ‌ពរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

30 នោះ​គាត់​រៀប​ជប់‌លៀង​ដល់​គេ ហើយ​ក៏​បរិភោគ​ទាំង​អស់​គ្នា​ទៅ

31 លុះ​ព្រលឹម​ស្រាង​កាល​ណា នោះ​ក៏​ក្រោក​ឡើង​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក រួច​អ៊ីសាក​បញ្ជូន​អ័ប៊ី‌ម៉្មា‌ឡិច​ទៅ ហើយ​ទ្រង់​ក៏​ចេញ​ពី​គាត់​ទៅ​ដោយ​មេត្រី​ចិត្ត

32 នៅ​ថ្ងៃ​នោះ​ឯង ពួក​បាវ​របស់​អ៊ីសាក​មក​ជំរាប​គាត់​ពី​ដំណើរ​អណ្តូង ដែល​ទើប​នឹង​ជីក​ថា យើង​ជីក​បាន​ទឹក​ហើយ

33 គាត់​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា សេបា ហេតុ​នោះ​បាន​ជា​ឈ្មោះ​ទី​ក្រុង​នោះ​ហៅ​ថា បៀរ-សេបា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។