លោកុប្បត្តិ 27:1-5 KHOV

1 កាល​អ៊ីសាក​គាត់​ចាស់ ហើយ​ភ្នែក​ក៏​ងងឹត​ដល់​ទៅ​មើល​មិន​ឃើញ​ទៀត នោះ​គាត់​ហៅ​អេសាវ​កូន​ច្បង​មក​ដោយ​ពាក្យ​ថា កូន​អើយ អេសាវ​ឆ្លើយ​ថា បាទ

2 នោះ​គាត់​ប្រាប់​ថា មើល ឥឡូវ​នេះ អញ​ចាស់​ហើយ មិន​ដឹង​ជា​ថ្ងៃ​ណា​ដែល​អញ​នឹង​ត្រូវ​ស្លាប់​ទេ

3 ដូច្នេះ ចូរ​ឯង​យក​គ្រឿង​ប្រដាប់​មក​ឥឡូវ គឺ​បំពង់​ព្រួញ និង​ធ្នូ ហើយ​ចេញ​ទៅ​ឯ​វាល ដើម្បី​នឹង​បាញ់​សត្វ​យក​មក

4 រួច​រៀប​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​អញ​ចូល​ចិត្ត មក​ឲ្យ​អញ​ស៊ី​ម្តង ដើម្បី​ឲ្យ​អញ​ឲ្យ​ពរ​ដល់​ឯង ក្នុង​ពេល​មុន​ដែល​អញ​ស្លាប់

5 ដូច្នេះ អេសាវ​ក៏​ចេញ​ទៅ​ឯ​វាល ដើម្បី​នឹង​បាញ់​សត្វ​យក​មក​ជូន​ឪពុក ឯ​រេបិកា កាល​អ៊ីសាក​កំពុង​តែ​និយាយ​នឹង​អេសាវ​ជា​កូន នោះ​នាង​ក៏​ឮ​ដែរ។