11 តែយ៉ាកុបឆ្លើយទៅម្តាយថា មើល អេសាវបងខ្ញុំមានរោមដុះស្មូញស្មាញ តែខ្ញុំគ្មានទេ
12 ក្រែងលោឪពុកស្ទាបខ្ញុំ រួចនឹងមើលទៅដូចជាអ្នកឆបោកដល់គាត់ ដូច្នេះ មិនមែននាំឲ្យបានពរទេគឺនឹងនាំឲ្យខ្ញុំត្រូវបណ្តាសាវិញ
13 នោះម្តាយប្រាប់ថា កូនអើយ សូមឲ្យសេចក្ដីបណ្តាសានោះធ្លាក់មកលើអញវិញចុះ ឲ្យឯងគ្រាន់តែស្តាប់តាមអញ ហើយទៅយកពពែមកឲ្យប៉ុណ្ណោះ
14 គាត់ក៏ទៅយកមក រួចម្តាយតាំងរៀបចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលអ៊ីសាកធ្លាប់ចូលចិត្ត
15 រេបិកានាងយកសំលៀកបំពាក់យ៉ាងល្អរបស់អេសាវ ជាកូនច្បង ដែលនៅនឹងនាងក្នុងផ្ទះ មកបំពាក់ឲ្យយ៉ាកុបជាកូនពៅវិញ
16 នាងដាក់ស្បែកពពែភ្ជាប់នៅដៃ ហើយនឹងកញ្ចឹងកផង
17 រួចប្រគល់ម្ហូបដ៏ឆ្ងាញ់នោះ និងនំបុ័ងដែលបានធ្វើដល់យ៉ាកុបជាកូន ឲ្យទ្រនាំយកទៅ។