លោកុប្បត្តិ 27:13-19 KHOV

13 នោះ​ម្តាយ​ប្រាប់​ថា កូន​អើយ សូម​ឲ្យ​សេចក្ដី​បណ្តាសា​នោះ​ធ្លាក់​មក​លើ​អញ​វិញ​ចុះ ឲ្យ​ឯង​គ្រាន់​តែ​ស្តាប់​តាម​អញ ហើយ​ទៅ​យក​ពពែ​មក​ឲ្យ​ប៉ុណ្ណោះ

14 គាត់​ក៏​ទៅ​យក​មក រួច​ម្តាយ​តាំង​រៀប​ចាត់‌ចែង​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​អ៊ីសាក​ធ្លាប់​ចូល​ចិត្ត

15 រេបិកា​នាង​យក​សំលៀក‌បំពាក់​យ៉ាង​ល្អ​របស់​អេសាវ ជា​កូន​ច្បង ដែល​នៅ​នឹង​នាង​ក្នុង​ផ្ទះ មក​បំពាក់​ឲ្យ​យ៉ាកុប​ជា​កូន​ពៅ​វិញ

16 នាង​ដាក់​ស្បែក​ពពែ​ភ្ជាប់​នៅ​ដៃ ហើយ​នឹង​កញ្ចឹង‌ក​ផង

17 រួច​ប្រគល់​ម្ហូប​ដ៏​ឆ្ងាញ់​នោះ និង​នំបុ័ង​ដែល​បាន​ធ្វើ​ដល់​យ៉ាកុប​ជា​កូន ឲ្យ​ទ្រនាំ​យក​ទៅ។

18 គាត់​ក៏​ចូល​ទៅ​ឯ​ឪពុក​ជំរាប​ថា លោក​ឪពុក​អើយ ឪពុក​ឆ្លើយ​ថា អី​កូន ឯង​ជា​អ្នក​ណា​ហ្នឹង

19 យ៉ាកុប​ឆ្លើយ​ថា ខ្ញុំ​នេះ​ជា​អេសាវ​កូន​ច្បង​របស់​លោក​ឪពុក ឥឡូវ​ខ្ញុំ​បាន​ធ្វើ​ដូច​ជា​លោក​ឪពុក​បាន​បង្គាប់​ហើយ អញ្ជើញ​ក្រោក​អង្គុយ​ឡើង​ពិសា​សាច់​ដែល​ខ្ញុំ​បាញ់​មក​ចុះ ដើម្បី​ឲ្យ​លោក​ឪពុក​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ