20 អ៊ីសាកសួរថា កូនអើយ ម្តេចឡើយបានជាឯងរកបានឆាប់ដល់ម៉្លេះ នោះគាត់ឆ្លើយថា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃលោកឪពុកទ្រង់បានជួយខ្ញុំ
21 អ៊ីសាកនិយាយទៅយ៉ាកុបថា កូនអើយ ចូរឯងមកជិត ដើម្បីអញនឹងស្ទាបឯងមើលឲ្យដឹង បើឯងជាអេសាវកូនអញពិតមែន
22 យ៉ាកុបក៏ចូលទៅជិតអ៊ីសាកឪពុកខ្លួន ហើយគាត់ស្ទាបមើល រួចនិយាយថា សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃអេសាវពិត
23 គាត់មិនបានជាសំគាល់ទេ ដ្បិតដៃនោះមានរោមដូចជាដៃអេសាវជាបងដែរ ដូច្នេះ គាត់ក៏ឲ្យពរ
24 តែគាត់បញ្ជាក់ថា ឯងជាអេសាវកូនអញពិតមែនឬអី រួចយ៉ាកុបឆ្លើយថា ខ្ញុំពិតមែនហើយ
25 នោះគាត់និយាយថា ចូរដាក់ម្ហូបជិតអញមក ឲ្យអញស៊ីសាច់ដែលឯងបានបាញ់ ដើម្បីឲ្យអញបានឲ្យពរដល់ឯង យ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយគាត់ក៏ពិសាទៅ រួចយកស្រាទំពាំងបាយជូរមកជូនដែរ គាត់ក៏ពិសាទៀត
26 អ៊ីសាកឪពុកគាត់ប្រាប់ថា ឥឡូវនេះ ចូរឯងមកថើបអញ កូនអើយ