លោកុប្បត្តិ 27:22-28 KHOV

22 យ៉ាកុប​ក៏​ចូល​ទៅ​ជិត​អ៊ីសាក​ឪពុក​ខ្លួន ហើយ​គាត់​ស្ទាប​មើល រួច​និយាយ​ថា សំឡេង​ជា​សំឡេង​យ៉ាកុប តែ​ដៃ​ជា​ដៃ​អេសាវ​ពិត

23 គាត់​មិន​បាន​ជា​សំគាល់​ទេ ដ្បិត​ដៃ​នោះ​មាន​រោម​ដូច​ជា​ដៃ​អេសាវ​ជា​បង​ដែរ ដូច្នេះ គាត់​ក៏​ឲ្យ​ពរ

24 តែ​គាត់​បញ្ជាក់​ថា ឯង​ជា​អេសាវ​កូន​អញ​ពិត​មែន​ឬ​អី រួច​យ៉ាកុប​ឆ្លើយ​ថា ខ្ញុំ​ពិត​មែន​ហើយ

25 នោះ​គាត់​និយាយ​ថា ចូរ​ដាក់​ម្ហូប​ជិត​អញ​មក ឲ្យ​អញ​ស៊ី​សាច់​ដែល​ឯង​បាន​បាញ់ ដើម្បី​ឲ្យ​អញ​បាន​ឲ្យ​ពរ​ដល់​ឯង យ៉ាកុប​ក៏​យក​ទៅ​ដាក់​នៅ​ជិត​ឪពុក ហើយ​គាត់​ក៏​ពិសា​ទៅ រួច​យក​ស្រា​ទំពាំង‌បាយ‌ជូរ​មក​ជូន​ដែរ គាត់​ក៏​ពិសា​ទៀត

26 អ៊ីសាក​ឪពុក​គាត់​ប្រាប់​ថា ឥឡូវ​នេះ ចូរ​ឯង​មក​ថើប​អញ កូន​អើយ

27 យ៉ាកុប​ក៏​ចូល​ទៅ​ថើប ហើយ​គាត់​ក៏​ធុំ​ក្លិន​សំលៀក‌បំពាក់​នោះ រួច​គាត់​ឲ្យ​ពរ​ថា មើល ក្លិន​កូន​អញ​ដូច​ជា​ក្លិន​នៃ​វាល ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ

28 សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​សន្សើម​ពី​លើ​មេឃ ហើយ​ផល​ពី​ផែនដី ជា​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​ឯង