25 នោះគាត់និយាយថា ចូរដាក់ម្ហូបជិតអញមក ឲ្យអញស៊ីសាច់ដែលឯងបានបាញ់ ដើម្បីឲ្យអញបានឲ្យពរដល់ឯង យ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយគាត់ក៏ពិសាទៅ រួចយកស្រាទំពាំងបាយជូរមកជូនដែរ គាត់ក៏ពិសាទៀត
26 អ៊ីសាកឪពុកគាត់ប្រាប់ថា ឥឡូវនេះ ចូរឯងមកថើបអញ កូនអើយ
27 យ៉ាកុបក៏ចូលទៅថើប ហើយគាត់ក៏ធុំក្លិនសំលៀកបំពាក់នោះ រួចគាត់ឲ្យពរថា មើល ក្លិនកូនអញដូចជាក្លិននៃវាល ដែលព្រះយេហូវ៉ាបានប្រទានពរឲ្យ
28 សូមឲ្យព្រះទ្រង់ប្រទានសន្សើមពីលើមេឃ ហើយផលពីផែនដី ជាស្រូវ និងស្រាទំពាំងបាយជូរជាបរិបូរដល់ឯង
29 ឲ្យមាននគរនានាបំរើដល់ឯង ហើយសាសន៍ផ្សេងៗក្រាបចុះចំពោះឯង ឲ្យឯងបានជាចៅហ្វាយលើបងប្អូនឯង ហើយឲ្យកូនពោះមួយនឹងឯងបានក្រាបគោរពដល់ឯងដែរ សូមឲ្យត្រូវបណ្តាសាដល់អ្នកណាដែលផ្តាសាឯង ហើយឲ្យបានពរដល់អ្នកណាដែលឲ្យពរឯង។
30 កាលអ៊ីសាកបានឲ្យពរដល់យ៉ាកុបរួចជាស្រេច ហើយយ៉ាកុបចេញពីអ៊ីសាក ជាឪពុក ទៅសឹងតែមិនទាន់ នោះអេសាវជាបងក៏វិលមកពីបាញ់សត្វវិញ
31 គាត់បានរៀបម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជំរាបថា អញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់មក ដើម្បីនឹងបានឲ្យពរដល់ខ្ញុំ