31 គាត់បានរៀបម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជំរាបថា អញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់មក ដើម្បីនឹងបានឲ្យពរដល់ខ្ញុំ
32 នោះអ៊ីសាកឪពុកគាត់សួរថា ចុះឯងជាអ្នកណា គាត់ឆ្លើយថា ខ្ញុំនេះជាអេសាវកូនច្បងរបស់លោកឪពុក
33 អ៊ីសាកក៏ញ័រខ្លួនជាខ្លាំងណាស់ ទាំងសួរថា ដូច្នេះ តើអ្នកណាដែលទើបនឹងយកសាច់មកឲ្យអញ ហើយអញបានស៊ីគ្រប់មុខអម្បាញ់មិញ មុនដែលឯងមកនេះ អញក៏ឲ្យពរដល់វាទៅ ហើយវានឹងបានពរមែន
34 កាលអេសាវបានឮពាក្យឪពុកដូច្នោះ នោះគាត់ក៏ស្រែកឡើងជាខ្លាំង ដោយឈឺចិត្តយ៉ាងក្រៃលែង រួចនិយាយទៅឪពុកថា ឱលោកឪពុកអើយ សូមចែកឲ្យពរមកខ្ញុំផង
35 តែគាត់ឆ្លើយថា ប្អូនឯងបានមកដោយឧបាយកលភ្ជែងដណ្តើមយកពរឯងហើយ
36 រួចអេសាវនិយាយថា គេបានដាក់ឈ្មោះវាថា «យ៉ាកុប» ត្រូវណាស់ ព្រោះវាបានដណ្តើមខ្ញុំ២ដងនេះហើយ គឺបានយកអំណាចមរដកបងច្បងរបស់ខ្ញុំម្តង ហើយមើល ឥឡូវនេះ វាមកដណ្តើមយកពររបស់ខ្ញុំទៀត រួចគាត់សួរថា តើលោកឪពុកគ្មានបំរុងពរណាទុកសំរាប់ឲ្យផងទេឬអី។
37 អ៊ីសាកឆ្លើយទៅអេសាវថា មើល អញបានតាំងឲ្យវាធ្វើជាចៅហ្វាយលើឯង ហើយបានឲ្យបងប្អូនវាទាំងអស់ធ្វើជាចៅហ្វាយលើឯង ហើយបានឲ្យបងប្អូនវាទាំងអស់ធ្វើជាបាវបំរើដល់វា ទាំងឲ្យវាលៀងជីវិតដោយស្រូវ ហើយនឹងស្រាទំពាំងបាយជូរ ដូច្នេះ កូនអើយ តើឲ្យអញធ្វើអ្វីឲ្យឯងទៀត