លោកុប្បត្តិ 27:34-40 KHOV

34 កាល​អេសាវ​បាន​ឮ​ពាក្យ​ឪពុក​ដូច្នោះ នោះ​គាត់​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ដោយ​ឈឺ​ចិត្ត​យ៉ាង​ក្រៃលែង រួច​និយាយ​ទៅ​ឪពុក​ថា ឱ​លោក​ឪពុក​អើយ សូម​ចែក​ឲ្យ​ពរ​មក​ខ្ញុំ​ផង

35 តែ​គាត់​ឆ្លើយ​ថា ប្អូន​ឯង​បាន​មក​ដោយ​ឧបាយ‌កល​ភ្ជែង​ដណ្តើម​យក​ពរ​ឯង​ហើយ

36 រួច​អេសាវ​និយាយ​ថា គេ​បាន​ដាក់​ឈ្មោះ​វា​ថា «យ៉ាកុប» ត្រូវ​ណាស់ ព្រោះ​វា​បាន​ដណ្តើម​ខ្ញុំ​២​ដង​នេះ​ហើយ គឺ​បាន​យក​អំណាច​មរដក​បង​ច្បង​របស់​ខ្ញុំ​ម្តង ហើយ​មើល ឥឡូវ​នេះ វា​មក​ដណ្តើម​យក​ពរ​របស់​ខ្ញុំ​ទៀត រួច​គាត់​សួរ​ថា តើ​លោក​ឪពុក​គ្មាន​បំរុង​ពរ​ណា​ទុក​សំរាប់​ឲ្យ​ផង​ទេ​ឬ​អី។

37 អ៊ីសាក​ឆ្លើយ​ទៅ​អេសាវ​ថា មើល អញ​បាន​តាំង​ឲ្យ​វា​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ឯង ហើយ​បាន​ឲ្យ​បង​ប្អូន​វា​ទាំង​អស់​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ឯង ហើយ​បាន​ឲ្យ​បង​ប្អូន​វា​ទាំង​អស់​ធ្វើ​ជា​បាវ​បំរើ​ដល់​វា ទាំង​ឲ្យ​វា​លៀង​ជីវិត​ដោយ​ស្រូវ ហើយ​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ដូច្នេះ កូន​អើយ តើ​ឲ្យ​អញ​ធ្វើ​អ្វី​ឲ្យ​ឯង​ទៀត

38 អេសាវ​គាត់​សួរ​ដល់​ឪពុក​ថា លោក​ឪពុក​អើយ តើ​មាន​ពរ​តែ​១​នេះ​ឬ​អី ឱ​លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​ដល់​ខ្ញុំ​ផង រួច​អេសាវ​ក៏​ឡើង​សំឡេង​យំ

39 អ៊ីសាក​ឪពុក​គាត់​ក៏​ប្រាប់​ថា មើល ទី​លំនៅ​ឯង​នឹង​នៅ​ឆ្ងាយ​ពី​ផល​បរិបូរ​នៃ​ដី ហើយ​ពី​ទឹក​សន្សើម​អំពី​មេឃ

40 ឯង​នឹង​រស់​នៅ​ដោយ‌សារ​ដាវ​ឯង​វិញ ហើយ​នឹង​បំរើ​ដល់​ប្អូន តែ​កាល​ណា​ឯង​បាន​ផ្តាច់​ចំណង នោះ​នឹង​បាន​ដោះ​នឹម​របស់​វា​ពី​ក​ឯង​ចេញ។