38 អេសាវគាត់សួរដល់ឪពុកថា លោកឪពុកអើយ តើមានពរតែ១នេះឬអី ឱលោកឪពុកអើយ សូមឲ្យពរដល់ខ្ញុំផង រួចអេសាវក៏ឡើងសំឡេងយំ
39 អ៊ីសាកឪពុកគាត់ក៏ប្រាប់ថា មើល ទីលំនៅឯងនឹងនៅឆ្ងាយពីផលបរិបូរនៃដី ហើយពីទឹកសន្សើមអំពីមេឃ
40 ឯងនឹងរស់នៅដោយសារដាវឯងវិញ ហើយនឹងបំរើដល់ប្អូន តែកាលណាឯងបានផ្តាច់ចំណង នោះនឹងបានដោះនឹមរបស់វាពីកឯងចេញ។
41 អេសាវក៏ស្អប់យ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់សំរេចក្នុងចិត្តថា ថ្ងៃកាន់ទុក្ខឪពុកអញជិតដល់ហើយ នោះអញនឹងសំឡាប់យ៉ាកុបជាប្អូនចោល
42 មានគេនាំយកពាក្យនោះទៅជំរាបដល់រេបិកា រេបិកាក៏ចាត់គេឲ្យទៅហៅយ៉ាកុប ជាកូនពៅមក ប្រាប់ថា មើល អេសាវបងឯងបានកំសាន្តចិត្តពីដំណើរឯងហើយ ដោយសង្ឃឹមថា នឹងសំឡាប់ឯងចោល
43 ដូច្នេះ កូនអើយ ត្រូវស្តាប់តាមអញឥឡូវ ចូរឯងរៀបចំរត់ទៅឯឡាបាន់ជាបងអញនៅខារ៉ានទៅ
44 ហើយនៅជាមួយនឹងគាត់ឲ្យយូរបន្តិច ដរាបដល់បងឯងបាត់ក្តៅក្រហាយ