42 មានគេនាំយកពាក្យនោះទៅជំរាបដល់រេបិកា រេបិកាក៏ចាត់គេឲ្យទៅហៅយ៉ាកុប ជាកូនពៅមក ប្រាប់ថា មើល អេសាវបងឯងបានកំសាន្តចិត្តពីដំណើរឯងហើយ ដោយសង្ឃឹមថា នឹងសំឡាប់ឯងចោល
43 ដូច្នេះ កូនអើយ ត្រូវស្តាប់តាមអញឥឡូវ ចូរឯងរៀបចំរត់ទៅឯឡាបាន់ជាបងអញនៅខារ៉ានទៅ
44 ហើយនៅជាមួយនឹងគាត់ឲ្យយូរបន្តិច ដរាបដល់បងឯងបាត់ក្តៅក្រហាយ
45 កាលណាបងឯងលែងខឹងនឹងឯង ហើយភ្លេចពីការដែលឯងបានធ្វើដល់វា នោះអញនឹងចាត់ឲ្យទៅនាំឯងពីនោះមកវិញ ក្រែងអញបាត់ឯងទាំង២ចេញ នៅថ្ងៃតែ១។
46 នោះរេបិកានិយាយទៅអ៊ីសាកថា ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះកូនស្រីនៃសាសន៍ហេតទាំងនេះបើកាលណាយ៉ាកុបយកប្រពន្ធ ក្នុងពួកកូនស្រីសាសន៍ហេត ដូចជាពួកកូនស្រីស្រុកនេះដែរ នោះតើឲ្យខ្ញុំនៅរស់ធ្វើអ្វីទៀត។