លោកុប្បត្តិ 27:43-46 KHOV

43 ដូច្នេះ កូន​អើយ ត្រូវ​ស្តាប់​តាម​អញ​ឥឡូវ ចូរ​ឯង​រៀប​ចំរត់​ទៅ​ឯ​ឡាបាន់​ជា​បង​អញ​នៅ​ខារ៉ាន​ទៅ

44 ហើយ​នៅ​ជា​មួយ​នឹង​គាត់​ឲ្យ​យូរ​បន្តិច ដរាប​ដល់​បង​ឯង​បាត់​ក្តៅ​ក្រហាយ

45 កាល​ណា​បង​ឯង​លែង​ខឹង​នឹង​ឯង ហើយ​ភ្លេច​ពី​ការ​ដែល​ឯង​បាន​ធ្វើ​ដល់​វា នោះ​អញ​នឹង​ចាត់​ឲ្យ​ទៅ​នាំ​ឯង​ពី​នោះ​មក​វិញ ក្រែង​អញ​បាត់​ឯង​ទាំង​២​ចេញ នៅ​ថ្ងៃ​តែ​១។

46 នោះ​រេបិកា​និយាយ​ទៅ​អ៊ីសាក​ថា ខ្ញុំ​មិន​ចង់​រស់​នៅ​ទៀត​ទេ ដោយ​ព្រោះ​កូន​ស្រី​នៃ​សាសន៍​ហេត​ទាំង​នេះ​បើ​កាល​ណា​យ៉ាកុប​យក​ប្រពន្ធ ក្នុង​ពួក​កូន​ស្រី​សាសន៍​ហេត ដូច​ជា​ពួក​កូន​ស្រី​ស្រុក​នេះ​ដែរ នោះ​តើ​ឲ្យ​ខ្ញុំ​នៅ​រស់​ធ្វើ​អ្វី​ទៀត។