លោកុប្បត្តិ 27:7-13 KHOV

7 ចូរ​ទៅ​បាញ់​សត្វ​យក​មក​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​អញ​ស៊ី​ម្តង ដើម្បី​ឲ្យ​អញ​បាន​ឲ្យ​ពរ​ដល់​ឯង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មុន​ពេល​ដែល​អញ​ស្លាប់

8 ដូច្នេះ កូន​អើយ ចូរ​ឯង​ស្តាប់​តាម​បង្គាប់​អញ​ចុះ

9 ចូរ​ទៅ​ឯ​ហ្វូង​សត្វ យក​កូន​ពពែ​២​យ៉ាង​ល្អ​មក​ឥឡូវ អញ​នឹង​រៀប​ជា​ម្ហូប​ឲ្យ​យ៉ាង​ឆ្ងាញ់​ជូន​ឪពុក​ឯង តាម​ដែល​គាត់​ចូល​ចិត្ត

10 រួច​សឹម​ឯង​យក​ទៅ​ជូន​ឪពុក​ពិសា​ទៅ ដើម្បី​ឲ្យ​គាត់​បាន​ឲ្យ​ពរ​ដល់​ឯង​វិញ មុន​ពេល​ដែល​គាត់​ស្លាប់

11 តែ​យ៉ាកុប​ឆ្លើយ​ទៅ​ម្តាយ​ថា មើល អេសាវ​បង​ខ្ញុំ​មាន​រោម​ដុះ​ស្មូញ‌ស្មាញ តែ​ខ្ញុំ​គ្មាន​ទេ

12 ក្រែង‌លោ​ឪពុក​ស្ទាប​ខ្ញុំ រួច​នឹង​មើល​ទៅ​ដូច​ជា​អ្នក​ឆ‌បោក​ដល់​គាត់ ដូច្នេះ មិន​មែន​នាំ​ឲ្យ​បាន​ពរ​ទេ​គឺ​នឹង​នាំ​ឲ្យ​ខ្ញុំ​ត្រូវ​បណ្តាសា​វិញ

13 នោះ​ម្តាយ​ប្រាប់​ថា កូន​អើយ សូម​ឲ្យ​សេចក្ដី​បណ្តាសា​នោះ​ធ្លាក់​មក​លើ​អញ​វិញ​ចុះ ឲ្យ​ឯង​គ្រាន់​តែ​ស្តាប់​តាម​អញ ហើយ​ទៅ​យក​ពពែ​មក​ឲ្យ​ប៉ុណ្ណោះ